លោកស្រី ប៉ាង ដានី អភិបាលរងខេត្តដឹកនាំក្រុមការងារចុះជួយសង្កាត់សំបួរមាស អញ្ជើញចូលរួមពិធីបុណ្យចាប់ស្លាក និង ផ្កាប្រាក់សាមគ្គីនិងបុណ្យទក្ខិណានុប្បទាននៅវត្តខេមវ័ន
នាព្រឹកថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកស្រី ប៉ាង ដានី អភិបាលរងខេត្តនិងជាប្រធានក្រុមការងារចុះជួយសង្កាត់សំបួរមាស បានអញ្ជើញដឹកនាំក្រុមការងារ ចុះជួយសង្កាត់សំបួរមាសអញ្ជើញចូលរួមពិធីបុណ្យចាប់ស្លាក និង ផ្កាប្រាក់សាមគ្គីនិងបុណ្យទក្ខិណានុប្បទានប្រគេនសម្តេចព្រះឧត្តមមុនី ម៉ែន ទួន គម្រប់ខួប២៤ឆ្នាំ ព្រះគ្រូមុនិន្ទត្ថេរ ម៉ៅ មន គម្រប់ខួប១៣ឆ្នាំនៅវត្តខេមវ័ន បឹងស្នាយ ហៅវត្តថ្មី ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
Kampong cham provincial dept. of information អានបន្ត