ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានសកម្មភាពមន្ទីរព័ត៌មាន

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំប្រតិភូខេត្ត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ-កោះថ្ម X16
(កោះថ្មX16): នាព្រឹកថ្ងៃចន្ទទី១៧ ខែមិថុនា ឆ្នាំ២០២៦ ប្រតិភូខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា រំលឹកខួបលើកទី៤៩ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ-កោះថ្ម X១៦ ឃុំស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។


សកម្មភាពអាជ្ញាធរ
(វិដេអូ)សមត្ថកិច្ចជលផលកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យនិងបង្ក្រាបបទល្មើសនេសាទពីករណីក្នុងភូមិសាស្ត្រស្រុកព្រៃឈរ
សមត្ថកិច្ចជលផលកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យនិងបង្ក្រាបបទល្មើសនេសាទពីករណីក្នុងភូមិសាស្ត្រស្រុកព្រៃឈរ


សកម្មភាពមន្ទីរព័ត៌មាន
កម្មវិធីជម្រើសដើម្បីសុវត្ថិភាពពិភាក្សាលើប្រធានបទ៖«ការចិញ្ចឹមកូនបែបវិជ្ជមានឬអហិង្សា»
វិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHzខេត្តកំពង់ចាម កម្មវិធីជម្រើសដើម្បីសុវត្ថិភាពកំពុងពិភាក្សាលើប្រធានបទ៖«ការចិញ្ចឹមកូនបែបវិជ្ជមានឬអហិង្សា»
វាគ្មិន៖លោកស្រី រស់ សុម៉ាលីន ប្រធានកិច្ចការីឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម
សម្របសម្រួលដោយ៖អ្នកស្រី សើរ សុឃីម
កម្មវិធីនេះផ្សាយផ្ទាល់រៀងរាល់ថ្ងៃពុធ វេលាម៉ោង១១៖០០ ដល់ម៉ោង១២៖០០ថ្ងៃត្រង់។
ទូរស័ព្ទចូលរួមកម្មវិធីតាមរយៈលេខ៖ 092 92 89 78/ 097 231 14 41/ 016 76 79 86 ។


សកម្មភាពអាជ្ញាធរ
សមត្ថកិច្ចជលផលកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យនិងបង្ក្រាបបទល្មើសនេសាទពីរករណីក្នុងភូមិសាស្ត្រស្រុកព្រៃឈរ
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី ១៦ ខែមិថុនាឆ្នាំ ២០២៦ បានសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យនិងបង្ក្រាបបទល្មើសនេសាទចំនួនពីរករណីក្នុងភូមិសាស្ត្រស្រុកព្រៃឈរ ខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
(វិដេអូ) លោក ខ្ចង អូន ចៅសង្កាត់បឹងកុក ប្ដេជ្ញាបម្រើសេវាសាធារណៈ ឱ្យកាន់តែលឿននិង រហ័ស ជូនពលរដ្ឋ
លោក ខ្ចង អូន ចៅសង្កាត់បឹងកុក ប្ដេជ្ញាបម្រើសេវាសាធារណៈ ឱ្យកាន់តែលឿននិង រហ័ស ជូនពលរដ្ឋ


សកម្មភាពថ្នាក់ដឹកនាំ
(វិដេអូ)លោក ផេន សុផល ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ស.ស.យ.ក ខេត្ត ដើម្បី ត្រួតពិនិត្យ ពិភាក្សា និងកែសម្រួលរចនាសម្ព័ន្ធ សំដៅបង្កើនប្រសិទ្ធភាពការងារ
លោក ផេន សុផល ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ស.ស.យ.ក ខេត្ត
ដើម្បី ត្រួតពិនិត្យ ពិភាក្សា និងកែសម្រួលរចនាសម្ព័ន្ធ សំដៅបង្កើនប្រសិទ្ធភាពការងារ


ព័ត៌មាន
(វិដេអូ)ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) នាពេលខាងមុខ អាជ្ញាធរខេត្ត រំពឹងថាមានអ្នកចូលរួមប្រមាណ ៧,០០០នាក់
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) នាពេលខាងមុខ អាជ្ញាធរខេត្ត រំពឹងថាមានអ្នកចូលរួមប្រមាណ ៧,០០០នាក់


ការអភិវឌ្ឍ
(វីដេអូ) សម្រស់ កំណាត់ផ្លូវជាតិ លេខ៧ (ស្គន់-ក្រុងកំពង់ចាម) ផ្ដុំផ្សារព្រៃទទឹង ស្រុកព្រៃឈរ
កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) គឺជាខ្សែផ្លូវសេដ្ឋកិច្ចដ៏សំខាន់ ដែលមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងធំធេងក្នុងការជំរុញកំណើនពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងខេត្តកំពង់ចាម ក៏ដូចជាការតភ្ជាប់ទៅកាន់បណ្តាខេត្តនានាផងដែរ៕


សកម្មភាពមន្ទីរព័ត៌មាន
ប្រធានបទពិភាក្សាតុមូល ស្ដីពី ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងបង្ការការឆ្លងជំងឺគ្រុនឈាម
វិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHzខេត្តកំពង់ចាម កម្មវិធីសន្ទនាមតិកំពុងពិភាក្សាលើប្រធានបទ៖«ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងបង្ការការឆ្លងជំងឺគ្រុនឈាម»
វាគ្មិន៖លោកវេជ្ជបណ្ឌិត នាដ ភូមិន្ទ ប្រធានកម្មវិធីគ្រុនចាញ់ គ្រុនឈាមមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម
សម្របសម្រួលដោយ៖លោក ធឹម សារ៉ន
កម្មវិធីនេះផ្សាយផ្ទាល់រៀងរាល់ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង១១៖០០ ដល់ម៉ោង១២៖០០ថ្ងៃត្រង់។


សន្តិសុខសង្គម
កម្លាំងនគរបាលប៉ុស្តិ៍ និងប្រជាការពារចុះល្បាតតាមគោលដៅសំខាន់ៗ ដើម្បីរក្សា ការពារ សន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ដើម្បីភាព សុខដុមរមនារបស់ប្រជាពលរដ្ឋ
អនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្រៅពីកម្លាំងចំរុះចុះធ្វើរដ្ឋបាលរដ្ឋបាលចំហរ នៃស្នងការដ្ឋាននគរបាលខេត្ត, កងរាជអាវុធហត្ថខេត្ត, ក្នុងនោះលោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាម បានដាក់បទបញ្ជាឲ្យអធិការដ្ឋាននគរបាលក្រុង, កងរាជអាវុធហត្ថក្រុង និងអាជ្ញាធរសង្កាត់ទាំង៤ ដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ និងប្រជាការពារ បែងចែកវេនជាប្រចាំថ្ងៃ ចុះល្បាតតាមគោលដៅសំខាន់ៗ ដើម្បីរក្សា ការពារ សន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ដើម្បីភាព សុខដុមរមនារបស់ប្រជាពលរដ្ឋ។


សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពី ការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់
ចំពោះបងប្អូនអ្នកសារព័ត៌មានដែលមានបំណងចង់ចូលរួមយកព័ត៌មានក្នុងការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ សូមផ្ញើឯកសារពាក់ព័ន្ធមកមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ចាប់ពីថ្ងៃផ្សាយសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម រហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ត្រឹមវេលាម៉ោង ៥ល្ងាច ដើម្បីរៀបចំបញ្ជីឈ្មោះចេញតាមវេន ដោយក្នុងមួយវេន មាន៦អង្គភាព។
សូមភ្ជាប់ឯកសារពាក់ព័ន្ធមានដូចជា៖
១.លិខិតបន្តសុពលភាព
២.លិខិតបេសកកម្ម
៣.អាជ្ញាប័ណ្ណ
៤.កាតអ្នកសារព័ត៌មាន
មកមន្ទីរព័ត៌មាន ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០១២ ៧០២ ៥៤៣
អាស្រ័យដូចបានជម្រាបជូនខាងលើ
សូមបងប្អូនអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន។


គ្រោះធម្មជាតិ
ពលរដ្ឋ ២ឃុំ ក្នុងស្រុកព្រៃឈររងគ្រោះ ដោយខ្យល់កន្ត្រាក់ ៦៨ គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម
នៅព្រឹក ថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោយពីបានទទួលនូវរបាយការណ៍របស់អនុសាខាស្រុកមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម្ពុជាខេត្ត បានចាត់ លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយ ឯកឧត្តមនាយកសាខា រួមជាមួយមន្ត្រីប្រចាំការ អនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ ៦៤គ្រួសារ នៅភូមិក្រូច ភូមិសំរោង ភូមិក្រសាំងតាម៉ង់ និងភូមិ ព្រៃសាក់ ក្នុងឃុំក្រូច និង ៤គ្រួសារ នៅ ភូមិកុមាររាជ្យ ឃុំបឹងណាយ នៃស្រុកព្រៃឈរ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ សរុប ៦៨ គ្រួសារ ។


សកម្មភាពថ្នាក់ដឹកនាំ
(វិដេអូ)ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិវត្តជននៃក្រសួងព័ត៌មាន បង្ហាញការយកចិត្តទុកដាក់ និងដឹងគុណចំពោះអ្នកជំនាន់មុនដែលបានរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិវត្តជននៃក្រសួងព័ត៌មាន បង្ហាញការយកចិត្តទុកដាក់ និងដឹងគុណចំពោះអ្នកជំនាន់មុនដែលបានរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន

