ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានសកម្មភាពមន្ទីរព័ត៌មាន

ពាណិជ្ជកម្ម
ក្រុមការងារចំពោះកិច្ចថ្នាក់ខេត្ត បើកកិច្ចប្រជុំ ដើម្បីចុះត្រួតពិនិត្យ ទីតាំងរក្សាទុកសាច់បង្កកខុសច្បាប់ និងទំនិញក្លែងក្លាយ
នៅសាលាខេត្តកំពង់ចាម ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំចំពោះកិច្ចថ្នាក់ខេត្ត ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរពាក់ មកពីក្រុងស្រុក និងអង្គភាពជុំវិញខេត្ត ដើម្បីចុះត្រួតពិនិត្យ ទីតាំងរក្សាទុកសាច់បង្កកខុសច្បាប់ និងទំនិញក្លែងក្លាយ ដែលនាំចូលពីប្រទេសជិតខាង ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
គ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជន ០៥គ្រួសារ ទទួលបានការយកចិត្តទុកដាក់ ពីអាជ្ញាធរក្នុងមូលដ្ឋាន
លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជនស្រុកកងមាស និងលោកអនុប្រធានគណៈកម្មាធិការ អ.ន.ក ស្រុក លោកប្រធាន អនុប្រធានសាខា អ.ន.ក ឃុំពាក់ព័ន្ធ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ បានអញ្ជើញចុះសួរសុខទុក្ខសមាជិក អតីតយុទ្ធជន និងនិវត្តជន ចំនួន ០៥គ្រួសារ ដែលមានជីវភាពក្រលំបាក និងជំងឺប្រចាំកាយ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងារ និងលើកទិសដៅពង្រឹងការគាំពារសុខុមាលភាពសមាជិក របស់លេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ចាម
នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះ លេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិភាក្សាការងារ ដើម្បីត្រួតពិនិត្យ វាយតម្លៃលើលទ្ធផលការងារកន្លងមក ព្រមទាំងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ហេង វទ្ធី អនុប្រធានសមាគម និងជាប្រធានលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ចាម នៅសាលប្រជុំស្នាក់ការសមាគម ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម។


សកម្មភាពមន្ទីរព័ត៌មាន
(ផ្សាយផ្ទាល់) កម្មវិធីជម្រើសដើម្បីសុវត្ថិភាពកំពុងពិភាក្សាលើប្រធានបទ៖«ស្វែងយល់ពីការផ្តល់របបអាហារទៅតាមអាយុកូន »
កម្មវិធីជម្រើសដើម្បីសុវត្ថិភាពកំពុងពិភាក្សាលើប្រធានបទ៖«ស្វែងយល់ពីការផ្តល់របបអាហារទៅតាមអាយុកូន »


គ្រោះធម្មជាតិ
ពលរដ្ឋ ៣គ្រួសារ ក្នុងក្រុងកំពង់ចាម រងគ្រោះ ដោយខ្យល់កន្ត្រាក់ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម
នៅរសៀល ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រោយពីបានទទួលនូវរបាយការណ៍របស់អនុសាខាក្រុង មក ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់ លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយ ឯកឧត្តមនាយកសាខា រួមជាមួយមន្ត្រីប្រចាំការ អនុសាខាក្រុង ក្រុមកាកបាទក្រហមកម្ពុជាសង្កាត់ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ ៣គ្រួសារ នៅភូមិព្រែកជីក សង្កាត់សំបួរមាស ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីម៉ោង ៤ល្ងាច ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៣ខ្នង ត្រូវ រលំទ្រេត របើកដំបូលសង្កសី រងផលប៉ះពាល់កម្រិតធ្ងន់ ១ខ្នង និងកម្រិតស្រាល ២ ខ្នង។


សេចក្តីជូនដំណឹង
(វិដេអូ)ព្រឹត្តិបត្រព័ត៌មាន ស្ដីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រម្ពុជា សម្រាប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦
ព្រឹត្តិបត្រព័ត៌មាន ស្ដីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រម្ពុជា សម្រាប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦


សេចក្តីជូនដំណឹង
(វិដេអូ) សេចក្ដីបំភ្លឺព័ត៌មាន ស្ដីពីសំឡេងសន្ទនារវាងថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម
សេចក្ដីបំភ្លឺព័ត៌មាន
ស្ដីពីសំឡេងសន្ទនារវាងថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម
និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម


សេចក្តីប្រកាសព័ត៌មាន
សេចក្ដីបំភ្លឺព័ត៌មាន ស្ដីពី សំឡេងសន្ទនារវាងថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយមនិងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម
សេចក្ដីបំភ្លឺព័ត៌មាន ស្ដីពី សំឡេងសន្ទនារវាងថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយមនិងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម


សន្តិសុខសង្គម
អាជ្ញាធរ ក្រុងកំពង់ចាម ចុះពិនិត្យទីតាំង និងផ្សព្វផ្សាយច្បាប់ ស្តីពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម
ដើម្បីពង្រឹងការយល់ដឹងទៅដល់ប្រជាពលរដ្ឋ និងម្ចាស់ទីតាំងអាជីវកម្មនានា បង្កើនការប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ឱ្យបានទាន់ពេលវេលា នូវរាល់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំង ធានា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ស្របតាមអនុក្រឹត្យណែនាំលេខ០៣ របស់រាជរដ្ឋាភិបាល និងច្បាប់ស្តីពីការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរក្រុងកំពង់ចាម បានចុះត្រួតពិនិត្យទីតាំង និងផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ នៅក្នុងភូមិសាស្ត្រសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។


សកម្មភាពមន្ទីរព័ត៌មាន
ផ្សាយផ្ទាល់កម្មវិធីព្រឹត្តការណ៍ថ្ងៃនេះ សម្រាប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦
កម្មវិធីព្រឹត្តការណ័ថ្ងៃនេះ ផ្សាយផ្ទាល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ ពីទូរទស្សន៍ជាតិ ខេត្តកំពង់ចាម


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ចាម បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ឆ្នាំ២០២៦
លោកស្រី ប៉ាង ដានី អភិបាលរងខេត្តនិងជាអនុប្រធានគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជាប្រធានលេខាធិការដ្ឋានខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
ផ្សាយផ្ទាល់ ៖ « បច្ចុប្បន្នភាពស្តីពីការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជាថៃ និងព្រឹត្តិការណ៍ថ្មីៗ ដែលកើតឡើង » ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦
ផ្សាយផ្ទាល់ ៖ « បច្ចុប្បន្នភាពស្តីពីការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជាថៃ និងព្រឹត្តិការណ៍ថ្មីៗ ដែលកើតឡើង » ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦


សុខាភិបាល
អាជ្ញាធរខេត្តកំពង់ចាម ជំរុញឱ្យបង្កើនការថែទាំសុខភាពបឋមនៅតាមមូលដ្ឋាន និងបន្តលុបបំបាត់សេវាខុសច្បាប់
(កំពង់ចាម) លោក ឃន ប្រុស អភិបាលរងខេត្តកំពង់ចាម បានជំរុញឱ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន បង្កើនការយកចិត្តទុកដាក់លើ ការថែទាំសុខភាពបឋមនៅតាមមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។

