ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានសកម្មភាពមន្ទីរព័ត៌មាន

សកម្មភាពអាជ្ញាធរ
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបទល្មើសនេសាទ ៣ករណីក្នុងភូមិសាស្ត្រស្រុកកំពង់សៀម និងស្រុកកងមាស
សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ បានសហការជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យ និងបង្ក្រាបបទល្មើសនេសាទចំនួន ៣ករណី ក្នុងភូមិសាស្ត្រស្រុកកំពង់សៀម និងស្រុកកងមាស ។


ពាណិជ្ជកម្ម
អបអរសាទរផលិផលចំនួន ០៨ ក្នុងចំណោម ០៩មុខ ដែលខេត្តកំពង់ចាមបានស្នើឡើង ត្រូវបានឯកភាពទទួលស្គាល់ ពីគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ
ផលិផលចំនួន ០៨មុខ ក្នុងចំណោម ០៩មុខ ដែលខេត្តកំពង់ចាម បានស្នើឡើង ទទួលបានការឯកភាពទទួលស្គាល់ ពីគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៅក្នុងកិច្ចប្រជុំវាយតម្លៃផលិតផល ស្នើសុំវាយតម្លៃទទួលស្គាល់ជាសមាជិក នៃចលនាភូមិមួយផលិតផលមួយ ឆ្នាំ២០២៦ របស់ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផល តាមរយៈ ប្រព័ន្ធ Zoom នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នេះ ។


សកម្មភាពមន្ទីរព័ត៌មាន
យុវជន ស៊ាន ធារ៉ូ សិស្សរៀននៅសាលាវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ចាត់ទុក ការចែករំលែកព័ត៌មានក្លែងក្លាយ មិនត្រឹមតែប៉ះពាល់ខ្លួនឯងតែម្នាក់ទេ គឺធ្វើឲ្យវឹកវរក្នុងសង្គមទាំងមូលតែម្តង។
យុវជន ស៊ាន ធារ៉ូ សិស្សរៀននៅសាលាវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ចាត់ទុក ការចែករំលែកព័ត៌មានក្លែងក្លាយ មិនត្រឹមតែប៉ះពាល់ខ្លួនឯងតែម្នាក់ទេ គឺធ្វើឲ្យវឹកវរក្នុងសង្គមទាំងមូលតែម្តង។


អប់រំ និងកីឡា
មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៦
(កំពង់ចាម) នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរអប់រំ យុវជន និងកីឡាខេត្ដកំពង់ចាម បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦។


សន្តិសុខសង្គម
រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំ បូកសរុប ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងទិសដៅ ឆមាសទី២ ឆ្នាំ២០២៦
(កំពង់ចាម) រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំបូកសរុប ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងទិសដៅ ឆមាសទី២ ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រោមមធិបតីភាព ឯកឧត្តម អ៊ួច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុម៣ ប្រចាំខេត្តកំពង់ចាម លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។


សកម្មភាពថ្នាក់ដឹកនាំ
នាយករដ្ឋបាលសាលាខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិភាក្សា ការងារគ្រប់គ្រងអាជីវកម្មរ៉ែ ក្នុងនៅក្នុងក្របខណ្ឌខេត្តកំពង់ចាម
(កំពង់ចាម) លោក ជា សីលា នាយករដ្ឋបាលសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២៦ បានអញ្ជើញចូលរួមកិច្ចពិភាក្សាស្តីពីការស្មើសុំអនុញ្ញាតចំពោះសកម្មភាពជីក ស្តារ និង ធ្វើអាជីវកម្មអាចម៍ដី ដោយមានការចូលរួមពី រដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាព នៅសាលាខេត្តកំពង់ចាម ។


សេចក្តីជូនដំណឹង
កម្ពុជានឹងរងសម្ពាធពីព្យុះ ម៉ៃស័ក ដែលអាចមានភ្លៀងធ្លាក់ទូទាំងប្រទេសពី៥០% ទៅ៧០%
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦៖


សកម្មភាពថ្នាក់ដឹកនាំ
ផ្សាយបន្តផ្ទាល់៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦
ផ្សាយបន្តផ្ទាល់៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦


សកម្មភាពមន្ទីរព័ត៌មាន
អភិបាលរងខេត្តកំពង់ចាម អំពាវនាវដល់ស្រទាប់យុវជនរួមគ្នា «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដើម្បីការពារខ្លួនឯង គ្រួសារ និងសង្គមជាតិ
លោក ស្រី សុភក្ត្រ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់យុវជនទាំងអស់ សូមឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរួមគ្នា «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ព្រោះ ព័ត៌មានក្លែងក្លាយ បានគំរាមកំហែង ដល់សណ្តាប់ធ្នាប់ ស្ថិរភាព និងការអភិវឌ្ឍសង្គមជាតិ។ ថ្លែងអំពាវនាវនេះ នាឱកាសលោកអភិបាលរងខេត្ត បានរួមជាមួយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» (Say NO to Fake News) ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» នៅវិទ្យាល័យព្រះសីហនុ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នេះ។


សកម្មភាពមន្ទីរព័ត៌មាន
យុវសិស្ស អេងសុគន្ធា នៃវិទ្យាល័យព្រះសីហនុ បានចូលរួមសម្តែងនូវចំណាប់អារម្មណ៍យ៉ាងផុសផុល នៅក្នុងយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដឹកនាំដោយក្រសួងព័ត៌មាន
យុវសិស្ស អេងសុគន្ធា នៃវិទ្យាល័យព្រះសីហនុ បានចូលរួមសម្តែងនូវចំណាប់អារម្មណ៍យ៉ាងផុសផុល នៅក្នុងយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដឹកនាំដោយក្រសួងព័ត៌មាន
ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម


សកម្មភាពមន្ទីរព័ត៌មាន
សិស្សវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ប្តេជ្ញាចិត្ត មិនចែកចាយ និងមិនចូលរួមផ្សព្វ ផ្សាយព័ត៌មានក្លែងក្លាយ លើបណ្ដាញសង្គម
សិស្សវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ប្តេជ្ញាចិត្ត មិនចែកចាយ និងមិនចូលរួមផ្សព្វ ផ្សាយព័ត៌មានក្លែងក្លាយ លើបណ្ដាញសង្គម
ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម


សកម្មភាពមន្ទីរព័ត៌មាន
យុវតី ឃី ចាន់ដា វត្តី សិស្សវិទ្យាល័យព្រះ សីហនុ បានបង្ហាញ ចំណាប់អារម្មណ៍ ការចូលរួមក្នុងយុទ្ធនា «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» បានផ្តល់ចំណេះដឹងយ៉ាងសំខាន់ដល់ពួកយើងក្នុងការចេះត្រងត្រាប់ ផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់ មុននឹងសម្រេចចិត្តជឿ ឬចែករំលែកទៅកាន់អ្នកដទៃ!
យុវតី ឃី ចាន់ដា វត្តី សិស្សវិទ្យាល័យព្រះ សីហនុ បានបង្ហាញ ចំណាប់អារម្មណ៍ ការចូលរួមក្នុងយុទ្ធនា «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» បានផ្តល់ចំណេះដឹងយ៉ាងសំខាន់ដល់ពួកយើងក្នុងការចេះត្រងត្រាប់ ផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់ មុននឹងសម្រេចចិត្តជឿ ឬចែករំលែកទៅកាន់អ្នកដទៃ!
ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម


សកម្មភាពមន្ទីរព័ត៌មាន
អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម ដាស់តឿនដល់សិស្សានុសិស្ស កុំចែកចាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ឱ្យសោះ
(កំពង់ចាម) អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញនូវសារដាស់តឿនយ៉ាងធ្ងន់ៗ និងចំៗទៅកាន់ស្រទាប់សិស្សានុសិស្សទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងសូមចូលរួមទប់ស្កាត់ ដោយដាច់ខាតកុំធ្វើការចែកចាយរាល់ព័ត៌មានទាំងឡាយណាដែលគ្មានប្រភពច្បាស់លាស់នៅលើបណ្តាញសង្គមឱ្យសោះ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពព័ត៌មានក្នុងសង្គម។

