ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានសកម្មភាពមន្ទីរព័ត៌មាន

សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ដាក់គោលការណ៍ណែនាំ ៤ ចំណុច ដើម្បីកំចាត់ក្រុម online scam ក្នុងភូមិសាស្ត្រខេត្តខេត្តកំពង់ចាម
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៦ បានដាក់ចេញគោលការណ៍ណែនាំ ៤ ចំណុច ដល់អភិបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមគ្នាកំចាត់ និងទប់ស្កាត់មិនឲ្យមានក្រុមឧក្រិដ្ឋជនឆបោកអនឡាញ online scam ដែលក្រុមពួកនេះបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ព្រមទាំង បំផ្លិចបំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា ណែនាំដល់អាជ្ញាធរ និងកងកម្លាំងទូទាំងខេត្តកំពង់ចាម បន្តបង្ក្រាបក្មេងទំនើង
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរក្រុង-ស្រុក មន្ទីរអប់រំ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវតែបន្តចូលរួមសហការ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពក្មេងទំនើងក្នុងមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ជម្រុញឱ្យមន្ត្រី ក.ប.ប. បង្កើនការចុះត្រួតពិនិត្យ ទប់ស្កាត់ទំនិញក្លែងក្លាយ និងសាច់បង្កកខុសច្បាប់
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់បទបញ្ជា ដល់សាខា ក.ប.ប. ខេត្តកំពង់ចាម ត្រូវសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពង្រឹងការចុះត្រួតពិនិត្យ គុណភាព សុវត្ថិភាពម្ហូបអាហារ និងទប់ស្កាត់ការចរាចរណ៍ទំនិញក្លែងក្លាយ ជាពិសេសគឺប្រភេទសាច់បង្កកខុសច្បាប់ ដែលគ្មានប្រភពច្បាស់លាស់ ដែលកំពុងចរាចរណ៍នៅលើទីផ្សារ។ ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ស្វាយ ស៊ីថា៖ ការវិវត្តយ៉ាងឆាប់រហ័ស នៃព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត ទាមទារឱ្យមន្ត្រីព័ត៌មាន និងសាធារណមតិ ត្រូវតែពង្រឹងសមត្ថភាពក្នុងការឆ្លើយតប
សូមទស្សនាខ្លឹមសារទាំងស្រុងដូចខាងក្រោម៖


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ
(កំពង់ចាម)នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធីបុណ្យខួបគម្រប់ ៣ឆ្នាំ និង ១៣ឆ្នាំ របស់ប្រជាពលរដ្ឋ នៅឃុំល្វេ ស្រុកកោះសូទិន
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៣ឆ្នាំ និង ១៣ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដួងវិញ្ញាណក្ខន្ធបាសក ទ្រី វន់ ឧបាសិកា ហ៊ាន ស៊ីលាភ និងទាយក ទ្រី ស៊ីមហ៊ុន ដែលជាប្រជាពលរដ្ឋ នៅភូមិព្រែកគល់ ឃុំល្វេ ស្រុកកោះសូទិន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមកម្មវិធីចម្រើនព្រះបរិត្ត បង្សុកូល ឧទ្ទិសមគ្គផល ជូនដល់វីរៈយុទ្ធជនស្នេហាជាតិ នៅតំបន់យោធាប្រវត្តិសាស្ត្រតេជោកោះថ្មX16
(កោះថ្មX16) នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាសមាជិកគណៈអចិន្ត្រៃយ៍ស ស.យ.ក ថ្នាក់កណ្ដាល បានអញ្ជើញចូលរួមក្នុងកម្មវិធីចម្រើនព្រះបរិត្ត បង្សុកូល ឧទ្ទិសមគ្គផល ជូនដល់វីរៈយុទ្ធជនស្នេហាជាតិ នៅតំបន់យោធាប្រវត្តិសាស្ត្រតេជោកោះថ្មX16 ក្នុងពិធីយុទ្ធដំណើរដោយថ្មើរជើង10Km មកកាន់តំបន់យោធាប្រវត្តិសាស្តតេជោកោះថ្ម X16 ដើម្បីអបអរសាទរ ខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦” ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។


កសិកម្ម
ទិដ្ឋភាព ការភ្ជួររាស់រៀបចំដីកសិកម្ម សម្រាប់បង្ករបង្កើនផលស្រូវ របស់អ្នកឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
ទិដ្ឋភាព ការភ្ជួររាស់រៀបចំដីកសិកម្ម សម្រាប់បង្ករបង្កើនផលស្រូវ របស់អ្នកឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម


សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បឹងកុក បង្ហាញការពេញចិត្តចំពោះការផ្តល់សេវារបស់អាជ្ញាធរ
លោក ខេន សុខខៃ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បឹងកុក បង្ហាញការពេញចិត្តចំពោះការផ្តល់សេវារបស់អាជ្ញាធរ


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងពិធីបោះជំរុំ និងទស្សនាកម្រងឯកសារប្រវត្តិសាស្ត្រប្រវត្តនៃការតស៊ូរំដោះជាតិមាតុភូមិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងយុទ្ធមិត្តក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ឆ្នាំ១៩៧៧
នារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាសមាជិកគណៈអចិន្ត្រៃយ៍ស.ស.យ.ក ថ្នាក់កណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបោះជំរុំ និងទស្សនាកម្រងឯកសារប្រវត្តិសាស្ត្រប្រវត្តនៃការតស៊ូរំដោះជាតិមាតុភូមិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងយុទ្ធមិត្តក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ឆ្នាំ១៩៧៧ នៅតំបន់យោធាប្រវត្តិសាស្ត្រ តេជោ-កោះថ្មX16 ក្រោមវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម អញ្ជើញដើរថ្មើរជើងចម្ងាយ10Km អបអរសាទរ ខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦” នៅតំបន់ប្រវត្តិសាស្រ្តតេជោ-កោថ្មX16
នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នេះ អភិបាលនៃគណៈអភិបាលខេត្តខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារអញ្ជើញដើរថ្មើរជើងចម្ងាយ10Km ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦” នៅតំបន់ប្រវត្តិសាស្រ្តតេជោ-កោថ្មX16។


សុខាភិបាល
ប្រជាពលរដ្ឋរស់នៅឃុំគៀនជ្រៃ ស្រុកកំពង់សៀម បានសម្តែងការអរគុណដល់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធដែលគិតគូរពីសុខភាពជូនប្រជាពលរដ្ឋ
លោកស្រី ផាន ស្រីនិច្ច រស់នៅឃុំគៀនជ្រៃ ស្រុកកំពង់សៀម បានសម្តែងការអរគុណដល់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធដែលគិតគូរពីសុខភាពជូនរបស់ប្រជាពលរដ្ឋ។
សូមអញ្ជើញទស្សនាបទសម្ភាសន៍ខាងក្រោម៖


នយោបាយ
ក្រុមការងារចុះជួយក្រុងកំពង់ចាម បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧
(កំពង់ចាម) នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ចាម បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់ក្រុមការងារចុះជួយក្រុងកំពង់ចាម។

