ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានសកម្មភាពមន្ទីរព័ត៌មាន

សេចក្តីជូនដំណឹង
កំណាត់ផ្លូវទំនាបមួយចំនួនបានជន់លិច ខណៈទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅតែបន្តហក់ឡើងដល់កម្ពស់ ១២ម៉ែត្រ
កំពង់ចាម៖ កំណាត់ផ្លូវបេតុងមួយកន្លែងស្ថិតនៅភូមិចុងកោះប្រលូង ស្ថិតនៅក្នុងឃុំកោមិត្ត និងផ្លូវ បេតុងស្ថិតនៅចំណុចភូមិ៩ និងភូមិទី១២ និងផ្លូដី១ខ្សែស្ថិតនៅក្នុងភូមិទី១ ក្នុងឃុំកោសូទិន ស្រុកកោះ សូទិន ខេត្តកំពង់ចាមបានទទួលរងជន់លិចជាបន្តបន្ទាប់ ខណៈដែលទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅ តែបន្តហក់ឡើងដល់កម្ពស់១២ម៉ែត្រនេះបើតាមការបញ្ជាក់ពីលោកស្រី ស៊ុន ចន្ថា មេឃុំកោះសូទិន។


សេចក្តីជូនដំណឹង
ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ កម្ពុជា អាចមានភ្លៀងធ្លាក់ពី៣០% ទៅ៥០%
សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វីកខាងលិចបានវិវត្តទៅជាព្យុះទី១៧ ឈ្មោះ ណាងកា(Nangka)T2617 រួមជាមួយព្យុះទី១៦ ឈ្មោះ ភីលូ(Peilou)T2616 និងព្យុះទី១៥ ឈ្មោះ ចាន់ហម(Chan-hom)T2615 មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងបីនេះទេ ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក HUANG JIANG អគ្គនាយកក្រុមហ៊ុន CDTV ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក HUANG JIANG អគ្គនាយកក្រុមហ៊ុន CDTV ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សាធម្មនុញ្ញ និងរដ្ឋបាលខេត្តកំពង់ចាម រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ"
(កំពង់ចាម) ព្រឹកថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម កែវ ពុទ្ធរស្មី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហុី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី “សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល៣០ឆ្នាំ” ដើម្បីធ្វើបទបង្ហាញជូនដល់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, សាលាដំបូងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត, ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តកំពង់ចាម ប្រជុំត្រួតពិនិត្យអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលមានលំនៅឋាន និងអាស្រ័យផលលើដីសាធារណៈរបស់រដ្ឋ
(កំពង់ចាម)៖ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក សា ស៊ីថា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យអត្តសញ្ញាណកម្មប្រជាពលរដ្ឋ ដែលមានលំនៅឋាន និងដីអាស្រ័យផលលើដីចំណីអូរ ព្រែក និងទន្លេខ្ពប (ដីសាធារណៈរបស់រដ្ឋ) ស្ថិតនៅក្នុងឃុំព្រែកដំបូក ឃុំស្វាយសាច់ភ្នំ និងឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកកិច្ចប្រជុំស្តីពី «ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង»
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំស្តីពី «ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង»។


សេចក្តីជូនដំណឹង
អស់រយៈពេលជាច្រើនថ្ងៃទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅតែបន្តហក់ឡើងជាបន្តបន្ទាប់
កំពង់ចាម៖ ប្រមាណជា១សប្តាហ៍ចុងក្រោយនេះស្ថានភាពទឹកទន្លេមេគង្គនៅខេត្តកំពង់ចាមនៅតែបន្តហក់ឡើងជាបន្តបន្ទាប់ ដោយនៅថ្ងៃទី១២ខែសីហា ឆ្នាំ២០២៦ កម្ពស់ទឹកបានកើនឡើងដល់កម្ពស់១១,៦៤ម៉ែត្រ គឺកើនឡើង ០,៣៦ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញ។


សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង ស្ដីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦
សេចក្ដីជូនដំណឹង ស្ដីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៦


សេចក្តីជូនដំណឹង
កម្ពុជាមានភ្លៀងធ្លាក់ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១២-១៤ សីហា
ក្រសួងធនធានទឹក និងឧតុនិយម តាមរយៈសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានបញ្ចាក់ថា សម្ពាធទាបនៅលើមហាសមុទ្រប៉ាស៊ីហ្វីកខាងលិច បានវិវត្តទៅជាព្យុះទី១៦ ឈ្មោះ ភីលូ (Peilou) T2616។


សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង ស្ដីពី ការរំលឹកការប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៦
រដ្ឋបាលខេត្តកំពង់ចាម ប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តកំពង់ចាម ដែលមានអចលនទ្រព្យ ដីធ្លី បំពេញកាតព្វកិច្ចបង់ពន្ធ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ។


សកម្មភាពអាជ្ញាធរ
(វិដេអូ)កូនត្រីចម្រុះទម្ងន់ជាង ៥០គីឡូក្រាម ត្រូវបានចាក់លែងចូលក្នុងបឹងធម្មជាតិវិញ
កូនត្រីចម្រុះទម្ងន់ជាង ៥០គីឡូក្រាម ត្រូវបានចាក់លែងចូលក្នុងបឹងធម្មជាតិវិញ ខណៈពេល មន្ត្រីជំនាញជលផល ចុះបង្ក្រាបបទល្មើស ៥ករណី នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកំពង់សៀម


សកម្មភាពថ្នាក់ដឹកនាំ
(វិដេអូ)អាជ្ញាធរខេត្តកំពង់ចាម ត្រៀមចុះរឹតបន្តឹង និងពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ខែកញ្ញា ខាងមុខ
អាជ្ញាធរខេត្តកំពង់ចាម ត្រៀមចុះរឹតបន្តឹង និងពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ខែកញ្ញា ខាងមុខ


សន្តិសុខសង្គម
អាជ្ញាធរខេត្តកំពង់ចាម ត្រៀមចុះរឹតបន្តឹង និងពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ខែកញ្ញា ខាងមុខ
(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាម បានត្រៀមរៀបចំផែនការចុះពិនិត្យ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងខេត្ត ដោយនឹងចាប់ផ្ដើមអនុវត្តយ៉ាងម៉ឺងម៉ាត់ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះតទៅ។

