ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានសកម្មភាពមន្ទីរព័ត៌មាន

សេចក្តីប្រកាសព័ត៌មាន
(វិដេអូ) ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តឡើងដល់កម្ពស់១៣,៤០ម៉ែត្រ
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តឡើងដល់កម្ពស់១៣,៤០ម៉ែត្រ


សកម្មភាពអាជ្ញាធរ
សមាជិកអតីតយុទ្ធជន និងនិវត្តជន មានជីវភាពខ្វះខាត ០៣គ្រួសារ ទទួលបានការយកចិត្តទុកដាក់ ពីអាជ្ញាធរស្រុកកងមាស
ដោយមើលឃើញជីវភាពខ្វះខាត និងកំពុងមានជម្ងឺប្រចាំកាយ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជន (អ.ន.ក) ស្រុកកងមាស បានដឹកនាំសហការីអញ្ជើញចុះសួរសុខទុក្ខ សមាជិកអតីតយុទ្ធជន និងនិវត្តជន ចំនួន ០៣គ្រួសារ រស់នៅក្នុងឃុំចំនួន ៣ គឺ៖ ឃុំព្រែកកុយ កងតាណឹង និងឃុំរាយប៉ាយ នៃស្រុកកងមាស ខេត្តកំពង់ចាម ។


សកម្មភាពអាជ្ញាធរ
ជំនាញជលផលកំពង់ចាម ចុះប្រតិបត្តិការ និងបង្ក្រាបបទល្មើសជលផល ចំនួន ២ករណី នៅក្នុងភូមិសាស្ត្រស្រុកកោះសូទិន
នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកោះសូទិន អាជ្ញាធរឃុំពង្រ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពង្រ បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចំនួន ២ករណី នៅចំណុចចុងព្រែកពង្រ ឃុំពង្រ និងចំណុចចុងព្រែកមហាលាភ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។


សេចក្តីជូនដំណឹង
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តឡើងដល់កម្ពស់១៣,៤០ម៉ែត្រ
បើយោងតាមរបាយការណ៍ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថាកម្ពស់ទឹកនៅថ្ងៃទី២១ខែសីហា ឆ្នាំ២០២៦ កម្ពស់ទឹកបានកើនឡើងដល់កម្ពស់១៣,៤០ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញទឹកទន្លឡើង០,២៤ម៉ែត្រ។ កម្ពស់នាពេលនេះបើធៀបកាលពីឆ្នាំ២០២៥ គឺមានកម្ពស់១០,៤០ម៉ែត្រប៉ុណ្ណោះ ហើយកម្ពស់ទឹកដែលត្រូវប្រកាសប្រុងប្រយ័ត្ននៅ
គឺកម្ពស់ ១៥,២០ម៉ែត្រ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមទិវាជាតិអន្តរសាសនា ប្រឆាំងអំពើជួញដូរមនុស្ស លើកទី១០ (២០ សីហា ២០២៦) ក្រោមប្រធានបទ «គ្រប់សាសនានៅកម្ពុជា រួមគ្នាបង្ការ ទប់ស្កាត់ អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា»
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញចូលរួមទិវាជាតិអន្តរសាសនា ប្រឆាំងអំពើជួញដូរមនុស្ស លើកទី១០ (២០ សីហា ២០២៦) ក្រោមប្រធានបទ «គ្រប់សាសនានៅកម្ពុជា រួមគ្នាបង្ការ ទប់ស្កាត់ អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា» ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។


សកម្មភាពថ្នាក់ដឹកនាំ
(វិដេអូ)កិច្ចប្រជុំលើកទី៥ នៃគណៈកម្មការសម្របសម្រួលសម្រួលខេត្ត នៃកម្មវិធី ACCESS 2
កិច្ចប្រជុំលើកទី៥ នៃគណៈកម្មការសម្របសម្រួលសម្រួលខេត្ត នៃកម្មវិធី ACCESS 2


សកម្មភាពថ្នាក់ដឹកនាំ
(វិដេអូ)អាជ្ញាធរខេត្តកំពង់ចាម បើកវេទិកាសាធារណៈដោះស្រាយបញ្ហាដីចំណីអូរ ព្រែក និងទន្លេខ្ពប ជូនប្រជាពលរដ្ឋ ២៣៤គ្រួសារ ក្នុងស្រុកស្រីសន្ធរ
អាជ្ញាធរខេត្តកំពង់ចាម បើកវេទិកាសាធារណៈដោះស្រាយបញ្ហាដីចំណីអូរ ព្រែក និងទន្លេខ្ពប ជូនប្រជាពលរដ្ឋ ២៣៤គ្រួសារ ក្នុងស្រុកស្រីសន្ធរ


សកម្មភាពអាជ្ញាធរ
(វិដេអូ) ជំនាញជលផលកំពង់ចាម ចុះប្រតិបត្តិការ និងបង្ក្រាបបទល្មើសជលផល ចំនួន ២ករណី នៅក្នុងភូមិសាស្ត្រស្រុកកោះសូទិន
ជំនាញជលផលកំពង់ចាម ចុះប្រតិបត្តិការ និងបង្ក្រាបបទល្មើសជលផល ចំនួន ២ករណី
នៅក្នុងភូមិសាស្ត្រស្រុកកោះសូទិន


សុខាភិបាល
ការផ្សារភ្ជាប់ការប្រៀនប្រដៅបែបព្រះពុទ្ធសាសនា ជាមួយនឹងកិច្ចការវិជ្ជាជីវៈរបស់អ្នកផ្តល់សេវាសុខាភិបាល ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី «អន្តរាគមន៍ដើម្បីផ្លាស់ប្តូរឥរិយាបថអ្នកផ្តល់សេវា»
កំពង់ចាម៖ ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «អន្តរាគមន៍ដើម្បីផ្លាស់ប្តូរឥរិយាបថអ្នកផ្តល់សេវា» ក្រោមការណែនាំរបស់លោកវេជ្ជបណ្ឌិត វ៉ា សាវុធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បាននិមន្តព្រះសិរីរក្ខិតមុនី ញ៉ សាវី ព្រះគ្រូចៅអធិការវត្តបទុមរតនដីដុះ សម្តែងព្រះធម្មទេសនាអប់រំផ្លូវចិត្ត ផ្សារភ្ជាប់ជាមួយការអនុវត្ត អំពីក្រមសីលធម៌វេជ្ជសាស្ត្រ សីលធម៌ទូទៅ សិទ្ធអតិថជន និងសិទ្ធិ-កាតព្វកិច្ចអ្នកផ្តល់សេវា ពន្យល់អំពីវិធីផ្សេងៗ ដែលអាកប្បកិរិយារបស់អ្នកផ្តល់សេវា អាចជះឥទ្ធិពលទៅលើអតិថជន និងអ្នកជំងឺ។


អប់រំ និងកីឡា
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលាក្នុងសង្គមឌីជីថល គឺការចែករំលែកព័ត៌មានពិត និងប្រកបដោយការទទួលខុសត្រូវ
ខេត្តកំពង់ឆ្នាំង៖ ក្រសួងព័ត៌មានបានបន្តបេសកកម្មយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន សាមគ្គីមានជ័យ ដោយផ្តោតលើការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលា។ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារយុទ្ធនាការដឹកនាំដោយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងាររៀបចំយុទ្ធនាការក្រសួងព័ត៌មាន បានបន្តចុះអប់រំ និងផ្សព្វផ្សាយផ្ទាល់ដល់សិស្សានុសិស្សអំពីសារៈសំខាន់នៃការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលា តាមរយៈការផ្សាយ និងចែករំលែកព័ត៌មានពិត មានប្រភពច្បាស់លាស់ដែលជាកាតាលីករដ៏ចាំបាច់មួយក្នុងការរួមចំណែកលុបបំបាត់ការផ្សាយបែបបំពុល និងព័ត៌មានក្លែងក្លាយ ព្រមទាំងចូលរួមលើកកម្ពស់សន្តិសុខព័ត៌មាន និងសុវត្ថិភាពសង្គមឌីជីថល។


ព័ត៌មាន
(វិដេអូ)រដ្ឋារកទឹកកំពង់ចាម បិទវគ្គ សិក្សាវាយតម្លៃ និងប្រមូលទិន្នន័យក្នុងការរៀបចំគម្រោងភាពជាដៃគូសម្រាប់ភាពធន់ រវាងរដ្ឋាករទឹក បាលីបាហ្គោ រដ្ឋាករទឹកបាត់ដំបង និងរដ្ឋាកទឹកកំពង់ចាមគាំទ្រដោយធនាគារ ធនាគារអភិវឌ្ឍន៍អាស៊ី ADB
រដ្ឋារកទឹកកំពង់ចាម បិទវគ្គ សិក្សាវាយតម្លៃ និងប្រមូលទិន្នន័យក្នុងការរៀបចំគម្រោងភាពជាដៃគូសម្រាប់ភាពធន់ រវាងរដ្ឋាករទឹក បាលីបាហ្គោ រដ្ឋាករទឹកបាត់ដំបង និងរដ្ឋាកទឹកកំពង់ចាមគាំទ្រដោយធនាគារ ធនាគារអភិវឌ្ឍន៍អាស៊ី ADB


សកម្មភាពថ្នាក់ដឹកនាំ
(វិដេអូ) លោក សា ស៊ីថា ដឹកនាំវេទិកាសាធារណៈ ស្តាប់ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ២៣៤ គ្រួសារ ដែលអាស្រ័យផលលើដីចំណីអូរ ចំណីព្រែក និងទន្លេខ្ពប
លោក សា ស៊ីថា ដឹកនាំវេទិកាសាធារណៈ ស្តាប់ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ២៣៤ គ្រួសារ ដែលអាស្រ័យផលលើដីចំណីអូរ ចំណីព្រែក និងទន្លេខ្ពប


សេចក្តីជូនដំណឹង
(វិដេអូ) សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពព្យុះទី១៨ ឈ្មោះ សូដេល(Saudel)
សេចក្ដីជូនដំណឹង
ស្ដីពីស្ថានភាពព្យុះទី១៨ ឈ្មោះ សូដេល(Saudel)

