ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានសកម្មភាពមន្ទីរព័ត៌មាន

សកម្មភាពអាជ្ញាធរ
អង្គការ AFD រៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលគម្រោង ស្តីពី «ការពង្រឹងភាពជាអ្នកដឹកនាំយុវជនដើម្បីឱ្យការអភិវឌ្ឍប្រសើរឡើងប្រកបដោយបរិយាបន្ន» នៅខេត្តកំពង់ចាម
(កំពង់ចាម)៖ អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) ដោយទទួលបានការគាំទ្រថវិកាពីអង្គការសមាគមសម្រេចសុបិនកុមារ (Child Dream Association) តាមរយៈអង្គការសមាគមសម្រេចសុបិនកុមារកម្ពុជា (Child Dream Cambodia) បានរៀបចំ «កិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលគម្រោង» ក្រោមប្រធានបទ «ការពង្រឹងភាពជាអ្នកដឹកនាំយុវជនដើម្បីឱ្យការអភិវឌ្ឍប្រសើរឡើងប្រកបដោយបរិយាបន្ន» នៅសាលប្រជុំភូមិគ្រឹះនាងគង្ហីង ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។


សេចក្តីជូនដំណឹង
ទឹកទន្លេមេគង្គនៅខេត្តកំពង់ចាម ចាប់ផ្តើមស្រកចុះបន្តិចវិញ បន្ទាប់ពីហក់ឡើងជាច្រើនថ្ងៃ
(កំពង់ចាម)៖ ស្ថានភាពទឹកទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បានចាប់ផ្តើមថយចុះបន្តិចវិញហើយ បន្ទាប់ពីបានហក់ឡើងយ៉ាងគំហុកជាបន្តបន្ទាប់អស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ។


សកម្មភាពអាជ្ញាធរ
កូនត្រីចម្រុះជាង ១៧០គីឡូក្រាម បានចាក់ចូលបឹងធម្មជាតិវិញ ក្នុងរណីចុះបង្ក្រាបបទល្មើសនេសាទ ៥ទីតាំង នៅក្នុងភូមិសាស្ត្រស្រុកកងមាស
មន្ត្រីជលផល បានចាក់កូនត្រីចម្រុះ ១៧៥គីឡូក្រាម ចូលបឹងធម្មជាតិវិញ នាពេលចុះបង្ក្រាបបទល្មើសនេសាទ ៥ករណី រួមជាមួយនឹងការរុះរើ និងបំផ្លាញចោលនូវឧបករណ៍ល្មើស ជាច្រើនទៀត
នៅក្នុងទីតាំង ៥កន្លែង ស្ថិតក្នុងភូមិសាស្ត្រ ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះ ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅគោលដៅ ផ្សារបឹងកុក
នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៦ នេះ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយ ដល់អាជីវករលក់ដូរ នៅគោលដៅផ្សារបឹងកុក ក្នុងក្រុងកំពង់ចាម ។


សកម្មភាពថ្នាក់ដឹកនាំ
(វិដេអូ)ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំពិនិត្យបទបង្ហាញស្តីពីការប្រើប្រាស់ដីទីក្រុង និងតំបន់ប្រជុំជន ក្នុងខេត្តកំពង់ចាម
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំពិនិត្យបទបង្ហាញស្តីពីការប្រើប្រាស់ដីទីក្រុង និងតំបន់ប្រជុំជន ក្នុងខេត្តកំពង់ចាម


ការអភិវឌ្ឍ
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំពិនិត្យបទបង្ហាញស្តីពីការប្រើប្រាស់ដីទីក្រុង និងតំបន់ប្រជុំជន ក្នុងខេត្តកំពង់ចាម
កំពង់ចាម៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត នៅសាលប្រជុំសាលាខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើបទបង្ហាញស្តីពី ផែនការប្រើប្រាស់ដីទីក្រុង និងតំបន់ប្រជុំជន ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។


សេចក្តីជូនដំណឹង
ទឹកទន្លេមេគង្គបន្តហក់ឡើងកម្ពស់ ១៤,០៨ម៉ែត្រ អភិបាលខេត្តកំពង់ចាម អំពាវនាវពលរដ្ឋរស់នៅតាមដងទន្លេ ព្រែក បឹងបួរ បង្កើនការប្រុងប្រយ័ត្ន
ទឹកទន្លេមេគង្គ នៅខេត្តកំពង់ចាម បានបន្តហក់ឡើងដល់កម្ពស់ ១៤,០៨ម៉ែត្រ ខ្ពស់ជាងថ្ងៃម្សិលមិញ ០,២០ម៉ែត្រ ។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ទឹកទន្លេមេគង្គ មានកម្ពស់ត្រឹមតែ ៩,៩០ម៉ែត្រ ប៉ុណ្ណោះ ខណៈពេលដែល កម្រិតកម្ពស់ទឹកដែលត្រូវបានកំណត់ប្រកាសការប្រុងប្រយ័ត្ន នៅទន្លេមេគង្គខេត្តកំពង់ចាម មានកម្ពស់ ១៥,២០ម៉ែត្រ ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពី លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះ។


សេចក្តីជូនដំណឹង
(វិដេអូ)ទឹកទន្លេមេគង្គខេត្តកំពង់ចាម បន្តហក់ឡើងដល់ ១៤,០៨ ម៉ែត្រ ខណៈកម្ពស់ទឹកត្រូវប្រកាសប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ
ទឹកទន្លេមេគង្គខេត្តកំពង់ចាម បន្តហក់ឡើងដល់ ១៤,០៨ ម៉ែត្រ ខណៈកម្ពស់ទឹកត្រូវប្រកាសប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ


សេចក្តីជូនដំណឹង
ទឹកទន្លេមេគង្គខេត្តកំពង់ចាម បន្តហក់ឡើងដល់ ១៤,០៨ ម៉ែត្រ ខណៈកម្ពស់ទឹកត្រូវប្រកាសប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ
ស្ថានភាពទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះ បានបន្តហក់ឡើងដល់កម្ពស់ ១៤,០៨ ម៉ែត្រ ដែលធ្វើឱ្យទឹកចាប់ផ្តើមហូរចូលទៅក្នុងព្រែកធម្មជាតិចំនួន ៤០ ក្នុងចំណោមព្រែកសរុប ៤១ នៅទូទាំងខេត្ត។


សន្តិសុខសង្គម
ថៃមិនអាចលាក់ភស្តុតាងបានឡើយ៖ អាស៊ាន អង្គការសហប្រជាជាតិ និងអន្តរជាតិកំពុងកត់ត្រាសកម្មភាពឈ្លានពានរបស់យោធាថៃ
ភស្តុតាងនៅលើដីមិនអាចលាក់បាំងបានឡើយ។ ទូកុងតឺន័រ របាំង លួសបន្លា និងសកម្មភាពផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅតាមព្រំដែន ព្រមទាំងប្រជាពលរដ្ឋស៊ីវិលកម្ពុជាប្រមាណ ២០ ០០០នាក់ ក្នុងចំណោមជនភៀសសឹកសរុប ៦៥០ ០០០នាក់ ដែលនៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួន គឺជាអង្គហេតុដែលអាចមើលឃើញ កត់ត្រា និងផ្ទៀងផ្ទាត់បាន។


សកម្មភាពអាជ្ញាធរ
កិច្ចសម្ភាសន៍ជាមួយ លោក ពុំ ចន្ធី មេភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ស្តីពីស្ថានភាពទឹកជំនន់ ផលប៉ះពាល់ និងវិធានការនានា ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
សូមទស្សនាបទសម្ភាសន៍ខាងក្រោម៖


សេចក្តីជូនដំណឹង
អាជ្ញាធរស្រុកស្ទឹងត្រង់ ប្រកាសបិទផ្អាកចរាចរណ៍រថយន្តធុនធ្ងន់បណ្ដោះអាសន្នលើកំណាត់ផ្លូវខេត្តលេខ២៧៩ដើម្បីជៀសវាងគ្រោះជាយថាហេតុពីការបាក់ច្រាំងទន្លេ
សេចក្ដីជូនដំណឹង ស្ដីពី ការបិទផ្អាកការធ្វើចរាចរណ៍បណ្ដោះអាសន្នតាមបណ្ដោយកំណាត់ផ្លូវខេត្ត លេខ២៧៩ ពីចំណុចជើងភ្នំព្រែកសង្កែ ស្ថិតនៅភូមិព្រែកសង្កែលិច ឃុំពាមកោះស្នា រហូតដល់គល់ស្ពានបឹងរ៉ៃ ស្ថិតនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម


សេចក្តីប្រកាសព័ត៌មាន
សេចក្ដីណែនាំ ស្ដីពី ការត្រៀមបង្ការគ្រោះថ្នាក់ផ្សេងៗ ក្នុងពេលគ្រោះទឹកជំនន់ទន្លេមេគង្គ នៅរដូវវស្សា ឆ្នាំ២០២៦
សេចក្ដីណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពី ការត្រៀមបង្ការគ្រោះថ្នាក់ផ្សេងៗ ក្នុងពេលគ្រោះទឹកជំនន់ទន្លេមេគង្គ នៅរដូវវស្សា ឆ្នាំ២០២៦

