ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានសកម្មភាពមន្ទីរព័ត៌មាន

សន្តិសុខសង្គម
រដ្ឋបាលស្រុកស្ទឹងត្រង់ ដាក់ចេញនូវផែនការសកម្មភាព ដើម្បីបង្ក្រាប និងទប់ស្កាត់បទល្មើសបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត (Scam Online)
លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមដាក់ចេញនូវផែនការសកម្មភាព ដើម្បីបង្ក្រាប និងទប់ស្កាត់បទល្មើសបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត (Scam Online)


សន្តិសុខសង្គម
(វីដេអូ) លោក ខ្ចង អូន ចៅសង្កាត់បឹងកុក បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ
សូមអញ្ជើញទស្សនាបទសម្ភាសន៍របស់លោក ខ្ចង អូន ចៅសង្កាត់បឹងកុក ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ ខាងក្រោម៖


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញចុះសាកសួរសុខទុក្ខកងកម្លាំង និងត្រួតពិនិត្យលើការងារដឹកនាំប្រចាំថ្ងៃ ដើម្បីកែលម្អ និងបំពេញបន្ថែម ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ នៃអធិការដ្ឋាននគរបាលស្រុក ចំនួន៦
ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចុះត្រួតពិនិត្យ និងសំណេះសំណាល ជាមួយកងកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកចំនួន ៦ មានស្រុកស្ទឹងត្រង់ ស្រុកចំការលើ ស្រុកជើងព្រៃ ស្រុកបាធាយ ស្រុកព្រៃឈរ និងស្រុកកំពង់សៀម និងបន្ដចុះត្រួតពិនិត្យនៅគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ ទាំង១០៩ ។


សន្តិសុខសង្គម
កម្លាំងនគរបាលប៉ុស្តិ៍ និងប្រជាការពារចុះល្បាតតាមគោលដៅសំខាន់ៗ ដើម្បីរក្សា ការពារ សន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ដើម្បីភាព សុខដុមរមនារបស់ប្រជាពលរដ្ឋ
អនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្រៅពីកម្លាំងចំរុះចុះធ្វើរដ្ឋបាលរដ្ឋបាលចំហរ នៃស្នងការដ្ឋាននគរបាលខេត្ត, កងរាជអាវុធហត្ថខេត្ត, ក្នុងនោះលោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាម បានដាក់បទបញ្ជាឲ្យអធិការដ្ឋាននគរបាលក្រុង, កងរាជអាវុធហត្ថក្រុង និងអាជ្ញាធរសង្កាត់ទាំង៤ ដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ និងប្រជាការពារ បែងចែកវេនជាប្រចាំថ្ងៃ ចុះល្បាតតាមគោលដៅសំខាន់ៗ ដើម្បីរក្សា ការពារ សន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ដើម្បីភាព សុខដុមរមនារបស់ប្រជាពលរដ្ឋ។


សន្តិសុខសង្គម
ឯកឧត្តម សា ស៉ីថា ដឹកនាំកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំង និងផ្សព្វផ្សាយច្បាប់ ក្នុងភូមិសាស្ត្រស្រុកកងមាស
(កំពង់ចាម) នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សា ស៉ីថា អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បន្តចុះត្រួតពិនិត្យទីតាំងមួយចំនួន ព្រមទាំងផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ នៅក្នុងភូមិសាស្ត្រស្រុកកងមាស។


សន្តិសុខសង្គម
រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំស្តីពីការផ្តល់ជ័យលាភី នៃការអនុវត្តគោលនយោ បាយ ភូមិ ឃុំ មានសុវត្ថិភាព សម្រាប់ឆ្នាំ២០២៦
កំពង់ចាម÷ អភិបាលរងខេត្តកំពង់ចាម លោក ខ្លូត ចិន្តា នារសៀលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំស្តីពី សេចក្តីណែនាំ ការផ្តល់ជ័យលាភី នៃការ អនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព និងសេវាសង្គម សម្រាប់រដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០២៦។


សន្តិសុខសង្គម
អភិបាលរងខេត្តកំពង់ចាម ចុះពិនិត្យទីតាំង និងផ្សព្វផ្សាយច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងស្រុកស្រីសន្ធរ
(កំពង់ចាម) នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោក សា ស៉ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងមួយចំនួន ព្រមទាំងបន្តយុទ្ធនាការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ នៅក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ។


សន្តិសុខសង្គម
អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកំពង់ចាមបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ NoDrug
អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកំពង់ចាមបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ NoDrug


សន្តិសុខសង្គម
អាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅគោលដៅ ផ្សារធំថ្មី
កំពង់ចាម : នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៦ នេះ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយ ដល់អាជីវករលក់ដូរ នៅគោលដៅផ្សារធំថ្មី ក្នុងក្រុងកំពង់ចាម ។


សន្តិសុខសង្គម
កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋាន ឃាត់ខ្លួនជនត្រូវចោទ ម្នាក់ នៅស្រុកចំការលើ
ដោយអនុវត្តដីកា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចំការលើ បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៦៥«ង»’ព្រ.ទ/២៦ ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ចេញដោយលោក លី សូដាណែត ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម បាននៅចំណុចភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បានឃាត់ខ្លួនជនត្រូវចោទចំនួន ១នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិវាលរីកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីខែសីហា ឆ្នាំ២០២៥។

