ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានសកម្មភាពមន្ទីរព័ត៌មាន

សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ថ្លែងថា កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស គឺជាកម្មវិធីគន្លឹះដ៏សំខាន់ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ គឺជាកម្មវិធីយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុត ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាល ប្រកបដោយក្ដីសោមនស្សរីករាយបំផុត នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៩០ យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋនៅឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដើម្បីពង្រឹងសុវត្ថិភាពកម្មសិទ្ធិដីធ្លី និងលើកកម្ពស់ជីវភាពប្រជាជន
ក្រចេះ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលជាសមិទ្ធផលដ៏មានសារៈសំខាន់ក្នុងការធានាសិទ្ធិស្របច្បាប់លើការកាន់កាប់ដីធ្លី និងបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ និងអភិវឌ្ឍអចលនទ្រព្យរបស់ខ្លួន។


សកម្មភាពថ្នាក់ដឹកនាំ
(វិដេអូ)អភិបាលខេត្តកំពង់ចាម អំពាវនាវដល់សហ គមន៍ទុរេនបែកអន្លូង ចូលរួមទប់ស្កាត់កុំឲ្យមានលំហូរទុរេនពីក្រៅចូលក្នុង
អភិបាលខេត្តកំពង់ចាម អំពាវនាវដល់សហ គមន៍ទុរេនបែកអន្លូង ចូលរួមទប់ស្កាត់កុំឲ្យមានលំហូរទុរេនពីក្រៅចូលក្នុង


សកម្មភាពថ្នាក់ដឹកនាំ
(វិដេអូ)ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញនាំអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥ គ្រួសារ នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញនាំអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥ គ្រួសារ នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់


សកម្មភាពថ្នាក់ដឹកនាំ
(វិដេអូ)ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាជិកសមាគមសេវាដឹកជញ្ជូនខេត្តកំពង់ចាម ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនក្នុងការដឹកជញ្ជូនភ្ញៀវ
ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាជិកសមាគមសេវាដឹកជញ្ជូនខេត្តកំពង់ចាម ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនក្នុងការដឹកជញ្ជូនភ្ញៀវ


សកម្មភាពថ្នាក់ដឹកនាំ
(វិដេអូ)លោក ខ្លូត ចិន្តា ដឹកនាំចុះផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ និងការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ APP No Drug នៅវិទ្យាល័យ សម្តេច ជួន ណាត ស្រុកកំពង់សៀម
លោក ខ្លូត ចិន្តា ដឹកនាំចុះផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ និងការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ APP No Drug នៅវិទ្យាល័យ សម្តេច ជួន ណាត ស្រុកកំពង់សៀម


សកម្មភាពថ្នាក់ដឹកនាំ
(វិដេអូ) អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំឯកសារបទបង្ហាញជូនក្រសួងមហាផ្ទៃ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅឆមាសទី២
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំឯកសារបទបង្ហាញជូនក្រសួងមហាផ្ទៃ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅឆមាសទី២


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំឯកសារបទបង្ហាញជូនក្រសួងមហាផ្ទៃ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅឆមាសទី២
(កំពង់ចាម) នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង កិច្ចប្រជុំពិភាក្សា និងរៀបចំឯកសារសម្រាប់ធ្វើបទបង្ហាញនៅក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រីអភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកំពង់ចាម បើកវគ្គបណ្តុះបណ្តាលរំលឹកច្បាប់ស្តីពីអត្រានុកូលដ្ឋាន និងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋាន
នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការរំលឹកច្បាប់ និងនីតិវិធីចុះបញ្ជីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន» ជូនដល់មន្ត្រីបង្គោល និងមន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានមកពីក្រុងកំពង់ចាម និងស្រុកកំពង់សៀម សរុបចំនួន ១០៤នាក់ នៅសាលប្រជុំ ផ.អ.៣ សាលាខេត្តកំពង់ចាម។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស្រី សុភ័ក្រ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាជិកសមាគមសេវាដឹកជញ្ជូនខេត្តកំពង់ចាម ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនក្នុងការដឹកជញ្ជូនភ្ញៀវ
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដាស់តឿន និងអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសមាជិកសមាគមសេវាដឹកជញ្ជូនទាំងអស់ក្នុងខេត្ត ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់បំផុត នៅពេលធ្វើអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរ។


សកម្មភាពថ្នាក់ដឹកនាំ
(វិដេអូ)កិច្ចប្រជុំពិភាក្សាការងារ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពសេវា និង ការអនុវត្តមុខងារដែលបានប្រគល់ឱ្យរដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋ នៅក្នុងខេត្តកំពង់ចាម
កិច្ចប្រជុំពិភាក្សាការងារ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពសេវា និង ការអនុវត្តមុខងារដែលបានប្រគល់ឱ្យរដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋ នៅក្នុងខេត្តកំពង់ចាម


សកម្មភាពថ្នាក់ដឹកនាំ
រ(វិដេអូ) ដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំស្តីពីការផ្តល់ជ័យលាភី នៃការអនុវត្តគោលនយោ បាយ ភូមិ ឃុំ មានសុវត្ថិភាព សម្រាប់ឆ្នាំ២០២៦
រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំស្តីពីការផ្តល់ជ័យលាភី នៃការអនុវត្តគោលនយោ បាយ ភូមិ ឃុំ មានសុវត្ថិភាព សម្រាប់ឆ្នាំ២០២៦

