ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានសកម្មភាពមន្ទីរព័ត៌មាន

សកម្មភាពថ្នាក់ដឹកនាំ
ផ្សាយបន្តផ្ទាល់៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សតីស្តេចយាងទៅពិនិត្យព្រះរាជសុខភាពនៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦
ផ្សាយបន្តផ្ទាល់៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សតីស្តេចយាងទៅពិនិត្យព្រះរាជសុខភាពនៅសាធារណរដ្ឋប្រជាមានិតចិន
ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
(វិដេអូ) អភិបាលខេត្តកំពង់ចាម ជួបពិភាក្សាជាមួយប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ ដើម្បីពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេស
អភិបាលខេត្តកំពង់ចាម ជួបពិភាក្សាជាមួយប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ ដើម្បីពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេស


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ជួបពិភាក្សាជាមួយប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ ដើម្បីពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេស
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូអន្តរក្រសួង ដែលដឹកនាំដោយលោកអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងលោកអគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម (សាលសាឡុង)។


សកម្មភាពថ្នាក់ដឹកនាំ
អំណោយដ៍ថ្លៃថ្លារបស់ សម្តេច តេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានក្រុមការងារ យុវជន តេជោ សប្បុរស និងសាលាអនុគណស្រុកព្រៃឈរ ប្រគល់ជូនវីរៈកងទ័ព នៅភូមិ ប្រាសាទ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម
ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមការងារ យុវជន តេជោ សប្បុរស ដឹកនាំដោយ ឯកឧត្តម យ៉ន ទាយាទ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសហការី និងព្រះគ្រូ វជិរវិទូ នង ពន្លក ព្រះអនុគណស្រុកព្រៃឈរ ខេត្តកំពង់ចាម និងសហការី ព្រះធម្មានុលក្ខណ៍ សេង ម៉េងលក្ខ័ណ ព្រះលេខាធិការគណខេត្ត និងជាព្រះប្រធានលេខាធិការដ្ឋាននៃសាលាគណខេត្តកំពង់ចាម ព្រមទាំងសប្បុរសជន និងអាជ្ញាធរមូលដ្ឋាន បាននិមន្ត និងអញ្ជើញប្រគល់ផ្ទះ១ខ្នង ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមាន ទំហំ ៥ម x ៦ម ជាខ្នងផ្ទះទី៦ សង់អំពីបេតុង បង្រក់សង្កសី និងម៉ូតូ០១គ្រឿង, គ្រែ១, គ្រឿងឧបភោគ បរិភោគ សម្ភារៈមួយចំនួនធំ និងថវិកា ជូនដល់វីរកងទ័ព ដែររងរបួស ឈ្មោះ អនុសេនីយ៍ទោ សុយ ឌឿ អាយុ ៣៦ឆ្នាំ ឈរជើងនៅវាលឥន្ទ្រី ខេត្តព្រះវិហារ និងភរិយាឈ្មោះ គុន វ៉ានឌី អាយុ ៣០ឆ្នាំ នៅភូមិ ប្រាសាទ ឃុំតុរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ ឧបាសិកា ណាំ ស៉ឹង នៅស្រុកចំការលើ
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ ក្នុងដំណើរអញ្ជើញបំពេញបេសកកម្មការងារនៅស្រុកចំការលើ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អមដំណើរដោយលោក សំ ពិសិដ្ឋ អភិបាលស្រុកចំការលើ ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ៧ថ្ងៃ និង ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ ឧបាសិកា ណាំ ស៉ឹង ដែលបានទទួលអនិច្ចកម្ម កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពដំណាំប្រជាពលរដ្ឋ ដែលរងការខូចខាតដោយសារទឹកជំនន់
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំកោះរកា និងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ដែលរងការខូចខាតដោយសារទឹកជំនន់ទន្លេមេគង្គ។


សកម្មភាពថ្នាក់ដឹកនាំ
សាខាសមាគមនារីខេត្តកំពង់ចាម រៀបចំពិធីផ្សព្វផ្សាយស្តីពី «គន្លឹះដោះស្រាយបញ្ហា និងការចូលរួមបង្កើនភាពរីកចម្រើនក្នុងគ្រួសារ»
(កំពង់ចាម)៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ដឹកនាំដោយ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមនារីខេត្ត សហការជាមួយ អ្នកគ្រូ រ៉ា ស៊ូផេង មកពីក្រុមហ៊ុន ម៉ាស្ទ័រណាលី បានរៀបចំពិធីផ្សព្វផ្សាយស្តីពី «គន្លឹះដោះស្រាយបញ្ហា និងការចូលរួមបង្កើនភាពរីកចម្រើនក្នុងគ្រួសារ» នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
សាលាក្តីញឹមរបស់អង្គការ BSDA បើកកិច្ចប្រជុំពិព័រណ៌អាហារ និងឱកាសស្វែងយល់លើការអប់រំបច្ចេកទេស វិជ្ជាជីវៈ សតវត្សទី២១ លើកទី៣
ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ នៅសាលាក្តីញឹម របស់អង្គការ BSDA ស្ថិតក្នុងភូមិនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំ ពិព័រណ៌អាហារ និងឱកាសស្វែងយល់លើការអប់រំបច្ចេកទេសវិជ្ជាជីវៈ សតវត្សទី២១ លើកទី៣ ក្រោមវត្តមាន លោក ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដែលរៀបចំឡើងដោយអង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម BSDA ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា នាំអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ជម្លៀសមកទួលសុវត្ថិភាពសរុប ១៥៨ គ្រួសារ នៅ ៣ ទ៏តាំងក្នុង ស្រុកកំពង់សៀម និងស្រុក ស្ទឹងត្រង់
ឯកឧត្តម អ៊ុន ចាន់ដា នាំអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ជម្លៀសមកទួលសុវត្ថិភាពសរុប ១៥៨ គ្រួសារ នៅ ៣ ទ៏តាំងក្នុង ស្រុកកំពង់សៀម និងស្រុក ស្ទឹងត្រង់


សកម្មភាពថ្នាក់ដឹកនាំ
(វិដេអូ)ក្រសួងកិច្ចការនារី សហការជាមួយអាជ្ញាធរខេត្តកំពង់ចាម បើកសិក្ខាសាលាលើកកម្ពស់ការយល់ដឹងស្តីពី «ស្រ្តី សន្តិភាព និងសន្តិសុខ» នៅថ្នាក់ក្រោមជាតិ
ក្រសួងកិច្ចការនារី សហការជាមួយអាជ្ញាធរខេត្តកំពង់ចាម បើកសិក្ខាសាលាលើកកម្ពស់ការយល់ដឹងស្តីពី «ស្រ្តី សន្តិភាព និងសន្តិសុខ» នៅថ្នាក់ក្រោមជាតិ


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិត នៅទីស្នាក់ការគណៈរដ្ឋមន្ត្រី និងតាមរយៈវីដេអូអនឡាញZoom ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥៖


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកំពង់ចាម ទទួលស្វាគមន៍គណៈប្រតិភូ ៥ ខេត្ត ផ្លាស់ប្តូរបទពិសោធន៍ការងារគណនេយ្យភាពសង្គម
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានទទួលស្វាគមន៍គណៈប្រតិភូមកពីខេត្តចំនួន ៥ ដើម្បីចុះទស្សនកិច្ចសិក្សា ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម ដោយមានអ្នកចូលរួមសរុបចំនួន ៧៩៥នាក់ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូ ៥ ខេត្ត ចុះទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារគណនេយ្យភាពសង្គម នៅអង្គភាពផ្តល់សេវាទាំងបី ក្នុងក្រុងកំពង់ចាម
ខេត្តកំពង់ចាម៖ គណៈប្រតិភូ និងក្រុមការងារគណនេយ្យភាពសង្គម មកពីខេត្តចំនួន ៥ រួមមាន ខេត្តបាត់ដំបង ពោធិ៍សាត់ ឧត្តរមានជ័យ ប៉ៃលិន និងខេត្តកំពត ដោយមានការសម្របសម្រួល និងអមដំណើរពីក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត និងក្រុងកំពង់ចាម បានចុះទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍ផ្ទាល់ស្តីពី «ការអនុវត្តគណនេយ្យភាពសង្គម» នៅតាមអង្គភាពផ្តល់សេវាគោលដៅទាំងបី ក្នុងក្រុងកំពង់ចាម នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ។

