ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានសកម្មភាពមន្ទីរព័ត៌មាន

សុខាភិបាល
អភិបាលរងខេត្តកំពង់ចាម ផ្តល់អនុសាសន៍សំខាន់ ចំនួន ៣ ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារ និងទប់ស្កាត់អំពើក្មេងទំនើងទាំងក្នុង និងក្រៅបរិវេណសាលារៀន ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់
នាឱកាសអញ្ជើញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ឃន ប្រុស អភិបាលរងខេត្ត បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៣ ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារ និងទប់ស្កាត់អំពើក្មេងទំនើងទាំងក្នុង និងក្រៅបរិវេណសាលារៀន ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។


សុខាភិបាល
ប្រជាពលរដ្ឋរស់នៅឃុំគៀនជ្រៃ ស្រុកកំពង់សៀម បានសម្តែងការអរគុណដល់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធដែលគិតគូរពីសុខភាពជូនប្រជាពលរដ្ឋ
លោកស្រី ផាន ស្រីនិច្ច រស់នៅឃុំគៀនជ្រៃ ស្រុកកំពង់សៀម បានសម្តែងការអរគុណដល់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធដែលគិតគូរពីសុខភាពជូនរបស់ប្រជាពលរដ្ឋ។
សូមអញ្ជើញទស្សនាបទសម្ភាសន៍ខាងក្រោម៖


សុខាភិបាល
លោកស្រី ហ៊ាង គន្ធា ប្រធានមណ្ឌល សុខភាពគៀនជ្រៃ ស្រុកកំពង់សៀម បានអះអាងថា ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងអ្នកប្រើបណ្ណ័ ប.ស.ស ទទួលបានការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ
លោកស្រី ហ៊ាង គន្ធា ប្រធានមណ្ឌល សុខភាពគៀនជ្រៃ ស្រុកកំពង់សៀម បានអះអាងថា ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងអ្នកប្រើបណ្ណ័ ប.ស.ស ទទួលបានការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ។


សុខាភិបាល
ប្រជាពលរដ្ឋនៅឃុំហាន់ជ័យ ស្រុកកំពង់ សៀម សម្តែងការពេញចិត្តចំពោះការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ
ប្រជាពលរដ្ឋនៅឃុំហាន់ជ័យ ស្រុកកំពង់ សៀម សម្តែងការពេញចិត្តចំពោះការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ


សុខាភិបាល
លោក លី វុទ្ធីប្រធានមណ្ឌលសុខភាពហាន់ ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបង្ហាញថា ប្រជាពលរដ្ឋ ចាស់ជរា ក្មេងកំព្រា ស្ត្រីមានផ្ទៃពោះ ទទួលបានយកចិត្តទុកដាក់ និងសេវាព្យាបាល ដោយឥតគិតថ្លៃ
លោក លី វុទ្ធីប្រធានមណ្ឌលសុខភាពហាន់ ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបង្ហាញថា ប្រជាពលរដ្ឋ ចាស់ជរា ក្មេងកំព្រា ស្ត្រីមានផ្ទៃពោះ ទទួលបានយកចិត្តទុកដាក់ និងសេវាព្យាបាល ដោយឥតគិតថ្លៃ។


សុខាភិបាល
សិស្សវិទ្យាល័យកោះសូទិន ខេត្តកំពង់ចាម ដួលសន្លប់ចំនួន៩នាក់ (ស្រី៩នាក់) បញ្ចូនទៅកាន់មណ្ឌលសុខភាពភ្លាមៗ
សិស្សថ្នាក់ទី៧ និងថ្នាក់ទី១០ នៃវិទ្យាល័យកោះសូទិន ស្ថិតនៅក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម បានដួលសន្លប់ចំនួន៩នាក់ជាបន្តបន្ទាប់កាលពីវេលាម៉ោង ៨:៤០នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ បន្ទាប់ពីកើតហេតុភ្លាមៗ និងទទួលបានបទបញ្ជា និងការណែនាំពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងនាមលោក យី វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន បានអញ្ជើញចុះពិនិត្យផ្ទាល់នៅបរិវេណ និងបន្ទប់សិក្សានៃវិទ្យាល័យ កោះសូទិន និងបានបញ្ចូនសិស្សទាំង៩នាក់ទៅកាន់មណ្ឌលសុខភាពកោះសូទិនដើម្បីជួយសង្គ្រោះ។


សុខាភិបាល
សាខាសមាគមនារីខេត្តកំពង់ចាម សហការជាមួយក្រុមហ៊ុន AIA រៀបចំយុទ្ធនាការលើកកម្ពស់សុខភាពស្ត្រី និងការយល់ដឹងពីជំងឺមហារីកសុដន់
សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម បានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (AIA) សាខាខេត្តកំពង់ចាម រៀបចំពិធីផ្សព្វផ្សាយស្តីពី «ការលើកកម្ពស់សុខភាពស្ត្រី និងការយល់ដឹងអំពីមហារីកសុដន់» ក្នុងគោលបំណងកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺមិនឆ្លងនៅកម្ពុជា។

