ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានសកម្មភាពមន្ទីរព័ត៌មាន

អប់រំ និងកីឡា
(វិដេអូ) បេក្ខជនជិត ១ម៉ឺននាក់ នៅខេត្តកំពង់ចាម ចូលរួមប្រឡងបាក់ឌុប ឆ្នាំ២០២៦ ស្របតាមពាក្យស្លោក «ចេះគឺជាប់»
បេក្ខជនជិត ១ម៉ឺននាក់ នៅខេត្តកំពង់ចាម ចូលរួមប្រឡងបាក់ឌុប ឆ្នាំ២០២៦ ស្របតាមពាក្យស្លោក «ចេះគឺជាប់»


អប់រំ និងកីឡា
លោក ស្រី សុភ័ក្រ្ត អញ្ជើញ បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តកំពង់ចាម
(កំពង់ចាម) នាព្រឹកថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៦ មណ្ឌលប្រឡងសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តកំពង់ចាម លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម ព្រមទាំងលោក លោកស្រី អមរួមដំណើរ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវិញ្ញាសារប្រឡង ព្រមទាំងបានពិនិត្យមើលដំណើរ នៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)


អប់រំ និងកីឡា
អាជ្ញាធរខេត្តកំពង់ចាម អញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦
(កំពង់ចាម) នាព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ លោក សា ស៊ីថា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចូលរួម កាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ សម័យប្រឡង ថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាល័យសំបួរមាស ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ដោយមណ្ឌលប្រឡងនេះមានបន្ទប់ចំនួន ៣០បន្ទប់ បេក្ខជនប្រឡងសរុបចំនួន ៧៥០នាក់ ស្រី ៤៣៣នាក់។


អប់រំ និងកីឡា
អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តបេក្ខជនប្រឡងបាក់ឌុប ឱ្យមានភាពជឿជាក់លើសមត្ថភាព និងខិតខំធ្វើវិញ្ញាសាឱ្យអស់ពីសមត្ថភាព
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានលើកទឹកចិត្តដល់បេក្ខជនដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យរក្សាស្មារតីស្ងប់ស្ងាត់ មានភាពជឿជាក់លើសមត្ថភាព និងចំណេះដឹងរបស់ខ្លួន ព្រមទាំងខិតខំប្រឹងប្រែងធ្វើវិញ្ញាសាឱ្យអស់ពីសមត្ថភាព ដោយគោរពតាមបទប្បញ្ញត្តិ និងគោលការណ៍នៃការប្រឡង ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។


អប់រំ និងកីឡា
លោក លី សុវណ្ណ អភិបាលក្រុង អញ្ជើញ បេីកប្រអប់វិញ្ញាសារ ប្រលងទុតិយភូមិ (បាក់ឌុប)ឆ្នាំសិក្សា ២០២៥-២០២៦ នៅមណ្ឌលវិទ្យាល័យព្រះសីហនុ(ខាងជើង)
លោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាមអញ្ជេីញ បេីកប្រអប់វិញ្ញាសារ ប្រលងទុតិយភូមិ (បាក់ឌុប )ឆ្នាំសិក្សា ២០២៥-២០២៦ នៅមណ្ឌលវិទ្យាល័យព្រះសីហនុ(ខាងជើង) ក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។


អប់រំ និងកីឡា
អភិបាលរងខេត្តកំពង់ចាម អញ្ជើញកាត់វិញ្ញាសាប្រឡងបាក់ឌុប និងជូនពរបេក្ខជន បេក្ខនារី ឱ្យប្រឡងជាប់គ្រប់ៗគ្នា
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ លោក ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៦ នៅមណ្ឌលប្រឡងគរុកោសល្យភូមិភាគកំពង់ចាម។


អប់រំ និងកីឡា
បេក្ខជនជិត ១ម៉ឺននាក់ នៅខេត្តកំពង់ចាម ចូលរួមប្រឡងបាក់ឌុប ឆ្នាំ២០២៦ ស្របតាមពាក្យស្លោក «ចេះគឺជាប់»
(កំពង់ចាម) នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ បានចាប់ផ្តើមបើកជាផ្លូវការ នៅទូទាំងប្រទេស ក៏ដូចជានៅក្នុងទឹកដីខេត្តកំពង់ចាម។


អប់រំ និងកីឡា
ខេត្តកំពង់ចាម ត្រៀមរួចស្រេចសម្រាប់ការងាររៀបចំសណ្ដាប់ធ្នាប់ជូនបេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប ២០២៦)
កំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំ និងត្រៀមខ្លួនរួចរាល់ជាស្រេច លើកិច្ចការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦ ប្រព្រឹត្តទៅដោយរលូន និងមានរបៀបរៀបរយខ្ពស់។


អប់រំ និងកីឡា
ក្រុមហ៊ុន Yeo’s Cambodia សហការជាមួយក្រសួងអប់រំ នាំយកភេសជ្ជៈ និងថវិកាចែកជូនសិស្សថ្នាក់ទី១២ ត្រៀមប្រឡងបាក់ឌុប នៅស្រុកកងមាស
ក្រុមហ៊ុន Yeo’s Cambodia បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ចែកភេសជ្ជៈ និងថវិកាឧបត្ថម្ភជូនសិស្សថ្នាក់ទី១២ នៃវិទ្យាល័យចំនួន ៣ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។


អប់រំ និងកីឡា
រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំស្តីពីការរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់ សម្រាប់ការប្រឡងបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦
ដើម្បីធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីណែនាំ ស្តីពីការរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់ សម្រាប់ការប្រឡងបាក់ឌុប។


អប់រំ និងកីឡា
អភិបាលខេត្តកំពង់ចាម ស្នើដល់ម្ចាស់ផ្ទះជួលទាំងអស់ កុំដំឡើងថ្លៃឈ្នួល នៅថ្ងៃប្រឡងបាក់ឌុប ឆ្នាំ២០២៦
កំពង់ចាម ៖ ដើម្បីជួយសម្រាលការចំណាយរបស់អាណាព្យាបាល និងបេក្ខជនប្រឡង មកពីតាមបណ្តាស្រុកនានា ត្រូវស្នាក់នៅក្នុងក្រុងកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការអំពាវនាវ និងស្នើដល់ម្ចាស់ផ្ទះសំណាក់ និងផ្ទះជួលទាំងអស់ក្នុងខេត្ត កុំឆ្លៀតឱកាសដំឡើងថ្លៃឈ្នួលបន្ទប់ ឬផ្ទះ ក្នុងអំឡុងពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ ខាងមុខនេះ។ ការស្នើឡើងបែបនេះ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំនៅសាលប្រជុំសាលាខេត្តកំពង់ចាម។


អប់រំ និងកីឡា
អនុរដ្ឋលេខាធិការក្រសួងអប់រំ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីសុខភាព និងអាហារូបត្ថម្ភដល់បុគ្គលិកអប់រំវ័យចាស់ នៅខេត្តកំពង់ចាម
លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការការពារជំងឺឆ្លងនិងមិនឆ្លង ការថែទាំសុខភាពផ្លូវចិត្ត និងការរៀបចំរបបអាហារូបត្ថម្ភមានសុវត្ថិភាព ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព និងសម្តែងការយកចិត្តទុកដាក់ចំពោះបុគ្គលិកអប់រំវ័យចាស់ ដែលជាធនធានមនុស្សដ៏មានតម្លៃរបស់ជាតិ។


អប់រំ និងកីឡា
អនុរដ្ឋលេខាធិការក្រសួងអប់រំ ថ្លែងថា អាទិភាពថ្មីរបស់ក្រសួង គឺទប់ស្កាត់ជំងឺមិនឆ្លង និងថែទាំសុខភាពផ្លូវចិត្តបុគ្គលិកអប់រំវ័យចាស់
លោកជំទាវបណ្ឌិតអនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា បុគ្គលិកអប់រំវ័យចាស់គឺជាធនធានមនុស្សដ៏មានតម្លៃ និងបានលះបង់យ៉ាងច្រើនសម្រាប់ជាតិ ដូច្នេះការលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ពួកគាត់ គឺជាកាតព្វកិច្ចចាំបាច់ ដោយផ្តោតលើការបង្ការជំងឺឆ្លងនិងមិនឆ្លង (លើសឈាម ទឹកនោមផ្អែម បេះដូង) ការណែនាំបណ្តាញថែទាំសុខភាពផ្លូវចិត្តដើម្បីស្មារតីមាំមួន, និងការជំរុញរបបអាហារមានសុវត្ថិភាព ស័ក្តិសមតាមវ័យ។

