ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានសកម្មភាពមន្ទីរព័ត៌មាន

សកម្មភាពអាជ្ញាធរ
លោកជំទាវ មឹន មាណវី អញ្ជើញជាអធិបតីក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការបង្កើនសុវត្ថិភាពតាមរយៈការបើកភ្លើងស្វ័យប្រវត្តិពេលថ្ងៃ (AHO)
ខេត្តកំពង់ចាម៖ លោកជំទាវ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកការពាក់មួកសុវត្ថិភាព និងការបង្កើនសុវត្ថិភាពតាមរយៈការបើកភ្លើងស្វ័យប្រវត្តិពេលថ្ងៃ (AHO) នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
សមាជិកអតីតយុទ្ធជន និងនិវត្តជន មានជីវភាពខ្វះខាត ០៣គ្រួសារ ទទួលបានការយកចិត្តទុកដាក់ ពីអាជ្ញាធរស្រុកកងមាស
ដោយមើលឃើញជីវភាពខ្វះខាត និងកំពុងមានជម្ងឺប្រចាំកាយ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជន (អ.ន.ក) ស្រុកកងមាស បានដឹកនាំសហការីអញ្ជើញចុះសួរសុខទុក្ខ សមាជិកអតីតយុទ្ធជន និងនិវត្តជន ចំនួន ០៣គ្រួសារ រស់នៅក្នុងឃុំចំនួន ៣ គឺ៖ ឃុំព្រែកកុយ កងតាណឹង និងឃុំរាយប៉ាយ នៃស្រុកកងមាស ខេត្តកំពង់ចាម ។


សកម្មភាពអាជ្ញាធរ
ជំនាញជលផលកំពង់ចាម ចុះប្រតិបត្តិការ និងបង្ក្រាបបទល្មើសជលផល ចំនួន ២ករណី នៅក្នុងភូមិសាស្ត្រស្រុកកោះសូទិន
នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកោះសូទិន អាជ្ញាធរឃុំពង្រ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពង្រ បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចំនួន ២ករណី នៅចំណុចចុងព្រែកពង្រ ឃុំពង្រ និងចំណុចចុងព្រែកមហាលាភ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។


សកម្មភាពអាជ្ញាធរ
(វិដេអូ) ជំនាញជលផលកំពង់ចាម ចុះប្រតិបត្តិការ និងបង្ក្រាបបទល្មើសជលផល ចំនួន ២ករណី នៅក្នុងភូមិសាស្ត្រស្រុកកោះសូទិន
ជំនាញជលផលកំពង់ចាម ចុះប្រតិបត្តិការ និងបង្ក្រាបបទល្មើសជលផល ចំនួន ២ករណី
នៅក្នុងភូមិសាស្ត្រស្រុកកោះសូទិន


សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅគោលដៅ ផ្សារបឹងកុក
នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ នេះ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយ ដល់អាជីវករលក់ដូរ នៅគោលដៅផ្សារបឹងកុក ក្នុងក្រុងកំពង់ចាម ។


សកម្មភាពអាជ្ញាធរ
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរឃុំទួលព្រះឃ្លាំងចុះបង្ក្រាបបទល្មើសជលផល ១ករណី
កំពង់ចាម ៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរឃុំទួលព្រះឃ្លាំង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រះឃ្លាំង ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់។


សកម្មភាពអាជ្ញាធរ
បុរសជាជនសង្ស័យ ០៣នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងមុខសញ្ញាចែកចាយគ្រឿងញៀន ខុសច្បាប់
កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៤ និង ១០នាទី កន្លងទៅ សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ជាបន្ដបន្ទាប់ នៅចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅគោលដៅ ផ្សារបឹងកុក
នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៦ នេះ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយ ដល់អាជីវករលក់ដូរ នៅគោលដៅផ្សារបឹងកុក ក្នុងក្រុងកំពង់ចាម ។


សកម្មភាពអាជ្ញាធរ
ជំនាញជលផល បានលែងកូនត្រី និងបំផ្លាញចោលឧបករណ៍ខុសច្បាប់មួយចំនួន ក្នុងពេលចុះបង្ក្រាបបទល្មើសជលផល ០១ករណី នៅក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកស្រីសន្ធរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះកណ្តាល បានលែងកូនត្រី និងបំផ្លាញចោលឧបករណ៍ខុសច្បាប់មួយចំនួននៅនឹងកន្លែង នាពេលចុះបង្ក្រាបបទល្មើសជលផល ០១ករណី នៅចំណុចព្រែកផ្ទះកណ្តាល ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
(វិដេអូ)កូនត្រីចម្រុះទម្ងន់ជាង ៥០គីឡូក្រាម ត្រូវបានចាក់លែងចូលក្នុងបឹងធម្មជាតិវិញ
កូនត្រីចម្រុះទម្ងន់ជាង ៥០គីឡូក្រាម ត្រូវបានចាក់លែងចូលក្នុងបឹងធម្មជាតិវិញ ខណៈពេល មន្ត្រីជំនាញជលផល ចុះបង្ក្រាបបទល្មើស ៥ករណី នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកំពង់សៀម


សកម្មភាពអាជ្ញាធរ
ជំនាញរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរមូលដ្ឋាន បង្ក្រាបបទល្មើសជលផល ចំនួន ០៣ករណី នៅក្នុងភូមិសាស្រ្តស្រុកកងមាស និងស្រុកបាធាយ
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកកងមាស អាជ្ញាធរស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចំនួន ០៣ករណី នៅក្នុងភូមិសាស្រ្តស្រុកកងមាស និងស្រុកបាធាយ ខេត្តកំពង់ចាម ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តកំពង់ចាមបន្តដោះស្រាយវិវាទដីធ្លីជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ
វិវាទដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋនៅតែបន្តកើតមានឡើងជាបន្តបន្ទាប់នៅតាមបណ្តា ភូមិ ឃុំ ស្រុក មួយចំនួនទន្ទឹននេះអាជ្ញាធរខេត្តកំពង់ចាមនៅតែបន្តដោះស្រាយទំនាស់ទាំងនោះនៅក្រៅប្រព័ន្ធតុលាការជាបន្តបន្ទាប់ផងដែរ។ ជាក់ស្តែងនៅព្


សកម្មភាពអាជ្ញាធរ
កូនត្រីចម្រុះទម្ងន់ជិត ៦០គីឡូក្រាម បានលែងចូលបឹងធម្មជាតិវិញ និងបំផ្លាញឧបករណ៍ល្មើសមួយចំនួន នាពេលចុះបង្ក្រាបបទល្មើសជល ២ករណី នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ នេះ ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចំនួន ២ករណី នៅចំណុចតាមដងទន្លេមេគង្គ និងមុខព្រែកខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

