ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានសកម្មភាពមន្ទីរព័ត៌មាន

សេចក្តីជូនដំណឹង
ឯកឧត្តម នេត្រ ភក្ត្រា៖ ការបង្កើតស្ថានភាពជាក់ស្តែងនៅលើដី (fait accompli) ដែលថៃកំពុងធ្វើ នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ មិនអាចលុបបំបាត់ឯកសារគតិយុត្ត និងខ្សែព្រំដែនអន្តរជាតិដែលមានមូលដ្ឋានតាមច្បាប់បានទេ
"យោងតាមមន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ការពិតផ្នែកភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងឯកសារផែនទី មិនអាចត្រូវបានបំភ្លៃដោយការអះអាងជាឯកតោភាគីណាមួយបានឡើយ។ កុំថាឡើយផែនទីមាត្រដ្ឋាន ១/២០០ ០០០ ដែលកើតចេញពីដំណើរការកំណត់ព្រំដែនឥណ្ឌូចិន-សៀម និងបង្ហាញយ៉ាងច្បាស់ថា ប្រាសាទខ្នារ ស្ថិតក្នុងទឹកដីកម្ពុជា សូម្បីតែផែនទីមាត្រដ្ឋាន ១/៥០ ០០០ ស៊េរី L7017 ដែលថៃរៀបចំដោយឯកតោភាគី ក៏បង្ហាញថា ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ ស្ថិតនៅខាងទឹកដីកម្ពុជាដែរ"។


សេចក្តីជូនដំណឹង
ប្រជាពលរដ្ឋមួយចំនួនប្រញាប់ប្រញាលប្រមូលផលពោត ខណៈទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងជាងកន្លះម៉ែត្របន្ថែមទៀត
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងជាងកន្លះម៉ែត្របន្ថែមទៀត បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់១០.៦៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,៦០ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៥ទឹកទន្លេមានកម្ពស់ ១២,៣០ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។


សេចក្តីជូនដំណឹង
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានហក់ឡើងដល់កម្ពស់១០ម៉ែត្របន្តិច ខណៈដែលព្រែកចំនួន១១បានទទួលរបបទឹកទន្លេមេគង្គ
នៅថ្ងៃនេះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងសារជាថ្មីម្តងទៀត បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦នេះទឹកទន្លេបានហក់ឡើងជាថ្មីម្តងទៀតដល់កម្ពស់១០.០៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,៧០ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៥ទឹកទន្លេ មានកម្ពស់ ១២,៥៤ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។


សេចក្តីជូនដំណឹង
ឥទ្ធិពលព្យុះ ចាន់ហម (Chan-hom) និង ដូលហ្វីន (Dolphin) នាំឱ្យមានភ្លៀងធ្លាក់ លាយឡំខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ ១០ សីហា
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ស្ថានភាពធាតុអាកាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ព្យុះទី១៥ ឈ្មោះ ចាន់ហម (Chan-hom) T2615 និងព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) T2613 កំពុងបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា។


សេចក្តីជូនដំណឹង
(វិដេអូ)សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពព្យុះទិ១៥ ឈ្មោះ ចាន់ហម
សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពព្យុះទិ១៥ ឈ្មោះ ចាន់ហម


សេចក្តីជូនដំណឹង
(វិដេអូ)សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពព្យុះទិ១៤ ឈ្មោះ គូជីរ៉ា
សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពព្យុះទិ១៤ ឈ្មោះ គូជីរ៉ា


សេចក្តីជូនដំណឹង
កម្ពុជាអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ដោយសារឥទ្ធិពលព្យុះពីរក្នុងពេលតែមួយ
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីព្យុះចំនួនពីរគឺ ព្យុះទី១៣ ឈ្មោះ «ដូលហ្វីន» (Dolphin) និងព្យុះទី១៤ ឈ្មោះ «គូជីរ៉ា» (Kujira) ដែលកំពុងបង្កើនឥទ្ធិពលយ៉ាងខ្លាំងលើរបបខ្យល់មូសុងនិរតី បើទោះបីជាប្រទេសកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះទាំងពីរនេះក៏ដោយ។


សេចក្តីជូនដំណឹង
ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះសង្ឃរាទី១៣ «ដូលហ្វីន» បន្តបង្កើនឥទ្ធិពលលើរបបខ្យល់មូសុងនិរតី នាំឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បញ្ជាក់ថា ព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) T2613 នៅតែមានឥទ្ធិពលយ៉ាងខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលកំពុងបក់លើឆ្នេរសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា។


សេចក្តីជូនដំណឹង
ក្រសួងពាណិជ្ជកម្ម ប្រកាសតម្លៃលក់រាយប្រេងឥន្ធនៈប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦
ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីជូនដំណឹងស្តីពី «ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ» សម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ ចាប់ពីវេលាម៉ោង ១:០០ រសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។


សេចក្តីជូនដំណឹង
ឥទ្ធិពលព្យុះ ដូលហ្វីន (Dolphin) បណ្តាលឱ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី៤-៦ ខែសីហា
យោងតាមការព្យាករណ៍ធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧត្តុនិយមបានៅឱ្យដឹងថា ស្ថានភាពធាតុអាកាស ព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) T2613 នៅតែបន្តមានឥទ្ធិពលយ៉ាងខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងមកលើផ្ទៃសមុទ្រកម្ពុជា ព្រមទាំងដែនដីនៃព្រះរាជាណាចក្រកម្ពុជា។


សេចក្តីជូនដំណឹង
ព្យុះសង្ឃរា Dolphin បន្តបង្កើនឥទ្ធិពលលើខ្យល់មូសុងនិរតី៖ កម្ពុជាអាចមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ៗ រហូតដល់ថ្ងៃទី៥ ខែសីហា
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសពីបច្ចុប្បន្នភាពស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) T2613 នៅតែបន្តមានឥទ្ធិពលយ៉ាងខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលកំពុងបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងលើដែនសមុទ្រកម្ពុជា។


សេចក្តីជូនដំណឹង
ឥទ្ធិពលព្យុះសង្ឃរា «ដូលហ្វីន» លើរបបខ្យល់មូសុងនិរតី និងស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦
ព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) T2613 នៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ដូលហ្វីន នេះទេ ។


សេចក្តីជូនដំណឹង
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦
ព្យុះទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) T2613 បានវិវត្តទៅជាព្យុះសង្ឃរា ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ដូលហ្វីន នេះទេ។

