ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
ពិធីបើកវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពី "ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកាឆ្នាំ២០២៦"
ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបើកវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពី «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦» នៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។


សន្តិសុខសង្គម
ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បំបែកសំណុំរឿងលួចមានស្ថានទម្ងន់ទោស ឃាត់ខ្លួនជនសង្ស័យ ២នាក់
ប៉ៃលិន៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានសហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ បំបែកសំណុំរឿងលួចមានស្ថានទម្ងន់ទោស ដោយប្រើអំពើហិង្សា និងកាំបិត ធាក់ផ្តួលយកម៉ូតូ និងទូរស័ព្ទដៃរបស់ជនរងគ្រោះ នៅភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


អប់រំ និងកីឡា
សាមណៈនិស្សិត និស្សិតឆ្នាំទី៣ នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានចូលរួមកម្មវិធីប្រកួតសវនាការប្រឌិដ្ឋតុលាការយុត្តិធម៌អន្តរជាតិ
បាត់ដំបង៖ បន្ទាប់ពីបានសិក្សាច្បាប់អន្តរជាតិផ្នែកអន្តរជាតិសាធារណៈរួចមក សាមណៈនិស្សិត និស្សិតឆ្នាំទី៣ នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានរៀបចំកម្មវិធីប្រកួតសវនាការប្រឌិដ្ឋតុលាការយុត្តិធម៌អន្តរជាតិ ហៅកាត់ថា ICJ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។ ដោយក្នុងនោះ ប្រធានបទដែលត្រូវយកមកធ្វើការប្រកួតចំនួន៥ រួមមាន ការបកស្រាយសន្ធិសញ្ញា និងសិទ្ធិមនុស្ស វិវាទរវាងសាធារណៈរដ្ឋលីបេរ៉ា និងសហព័ន្ធអ័រមីដា ប្រធានបទការបំពុលឆ្លងដែន និងការទទួលខុសត្រូវ របស់រដ្ឋភាគី វិវាទរវាងព្រះរាជាណាចក្រហ្រ្គីនវ៉ាល់ និងសាធារណៈរដ្ឋឥណ្ឌុស ប្រធានបទជំលោះទឹកដី និងអធិបតេយ្យភាព រវាងសាធារណៈរដ្ឋវ៉ាល់ឌ័រ និងសហព័ន្ធម៉ារីណា ប្រធានបទព្រំដែនសមុទ្រ និងតំបន់សេដ្ឋកិច្ចពិសេស រវាងសាធារណៈរដ្ឋអូស៊ីអា និងព្រះរាជាណាចក្រប៉ាស៊ីហ្វីកា ហើយនិងប្រធានបទ ស្តីពីការប្រើប្រាស់កំលាំង និងការការពារខ្លួន វិវាទរវាងសាធារណៈរដ្ឋនូរា និងសហភាពរាល់ថេរ៉ា។


សន្តិសុខសង្គម
មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត រៀបចំសិក្ខាសាលា ស្តីពី “របៀបផ្ទៀងផ្ទាត់ការប្រើប្រាស់ស៊ីមកាត ជាមួយនឹងអត្តសញ្ញាណប័ណ្ណ” និង “ការឆបោកតាមប្រព័ន្ធអនឡាញ” ក្នុងសង្កាត់បរយ៉ាខា
(ប៉ៃលិន)៖ រសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន បានរៀបចំសិក្ខាសាលា ស្តីពី “របៀបផ្ទៀងផ្ទាត់ការប្រើប្រាស់ស៊ីមកាតជាមួយនឹងអត្តសញ្ញាណប័ណ្ណ” និង “ការឆបោកតាមប្រព័ន្ធអនឡាញ” និងមានការចូលរួមពីលោកស្រីចៅសង្កាត់បរយ៉ាខា ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បយ៉ាខា និងក្រុមហ៊ុន metfone ដែលរៀបចំនៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ សិក្ខាសាលាខាងលើនេះ មានការចូលរួមពីលោកស្រី ចៅសង្កាត់បរយ៉ាខា,មន្រ្តីរាជការនៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន,មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បរយ៉ាខា,បុគ្គលិកក្រុមហ៊ុន metfone និងប្រជាពលរដ្ឋក្នុងភូមិបរហ៊ុយត្បូង និងភូមិបរតាំងស៊ូចំនួន ១៥០ នាក់ ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងបាត់ដំបងបានបើកដំណើរការសាកល្បង ការញែកសម្រាម និងផ្ដល់ធុងសម្រាម ប្រគល់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អភិរក្ស
បាត់ដំបង៖ រដ្ឋបាលក្រុងបាត់ដំបងបានបើកដំណើរការសាកល្បង ការញែកសម្រាម និងផ្ដល់ធុងសម្រាម ប្រគល់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អភិរក្ស (ខាងត្បូងផ្សារណាត់) ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum
ប៉ៃលិន៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យមើលការផ្តល់សេវ៉ាសុខាភិបាល លើផ្នែកសម្ភព ក្នុងការកាត់បន្ថយ និងលុបបំបាត់ការស្លាប់របស់មាតា និងទារក អំឡុងពេលមានផ្ទៃពោះ និងសម្រាលកូន ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការ Every Mum របស់ប្រទេសអូស្ត្រាលី នៅមណ្ឌលសុខភាពភ្នំព្រាល ស្ថិតក្នុងភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


សន្តិសុខសង្គម
រដ្ឋបាលខេត្តប៉ៃលិន បើកកិច្ចប្រជុំធ្វើបច្ចុប្បន្នភាពទិន្នន័យសង្គម-សេដ្ឋកិច្ច និងការវិភាគ SWOT ដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍
ឯកឧត្តម គោស៊ុ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពី «ការធ្វើបច្ចុប្បន្នភាពទិន្នន័យសង្គម-សេដ្ឋកិច្ច និងការវិភាគ SWOT របស់ខេត្តប៉ៃលិន» នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
(វីដេអូ) : សម្តេចធិបតីគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការលើកកម្ពស់សុខភាពសាធារណៈ និងសុខមាលភាពប្រជាពលរដ្ឋ
សម្តេចធិបតីគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការលើកកម្ពស់សុខភាពសាធារណៈ និងសុខមាលភាពប្រជាពលរដ្ឋ


នយោបាយ
(វីដេអូ) : លទ្ធផលនៃកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ
លទ្ធផលនៃកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ


នយោបាយ
ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និង AOT ចុះពិនិត្យជាក់ស្តែងអំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងជំរំជនភៀសសឹក ស្ថិតនៅភូមិរង់ចាំ
(AKP) អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ កាលពីថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៦:២២នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន និងក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដើម្បីចុះពិនិត្យជាក់ស្តែងអំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងជំរំជនភៀសសឹក ស្ថិតនៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ។


ព័ត៌មាន
ពិធីបើកវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពី "ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកាឆ្នាំ២០២៦"
ពិធីបើកវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពី "ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកាឆ្នាំ២០២៦"


ព័ត៌មាន
របាំងស្បៃមុង១០កន្លែង ត្រូវកម្លាំងជំនាញជលផលរុះរើបំផ្លាញចោល នៅក្នុងភូមិសាស្ត្រស្រុកជលគិរី
របាំងស្បៃមុង១០កន្លែង ត្រូវកម្លាំងជំនាញជលផលរុះរើបំផ្លាញចោល នៅក្នុងភូមិសាស្ត្រស្រុកជលគិរី


នយោបាយ
គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី១ ជាមួយប្រទេសកម្ពុជា និងថៃ
នៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍បានប្រកាសថា គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើត ឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបញ្ចប់កិច្ច ប្រជុំលើកទី១របស់ខ្លួន ជាមួយប្រទេសកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី។
កម្ពុជាសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគណៈកម្មការផ្សះផ្សា ដែលបានអនុវត្តវិធីសាស្ត្រ ដ៏ម៉ត់ចត់ និងបានពិចារណាច្បាស់លាស់ក្នុងដំណើរការនីតិវិធីនេះ។ គណៈកម្មការផ្សះផ្សានឹងបន្តទទួល បានទំនុកចិត្ត និងការគាំទ្រពេញទំហឹងពីសំណាក់កម្ពុជា។

