
រដ្ឋបាលខេត្តប៉ៃលិន បើកកិច្ចប្រជុំធ្វើបច្ចុប្បន្នភាពទិន្នន័យសង្គម-សេដ្ឋកិច្ច និងការវិភាគ SWOT ដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍
ឯកឧត្តម គោស៊ុ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពី «ការធ្វើបច្ចុប្បន្នភាពទិន្នន័យសង្គម-សេដ្ឋកិច្ច និងការវិភាគ SWOT របស់ខេត្តប៉ៃលិន» នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។











