
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តប៉ៃលិន ចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន
ប៉ៃលិន៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងស្រុកសាលាក្រៅ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះអប់រំ និងផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ទាំង ៧ចំណុច ជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់ ក្នុងភូមិសាស្ត្រគោលដៅចំនួន ៥ភូមិ ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។











