
គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី១ ជាមួយប្រទេសកម្ពុជា និងថៃ
នៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍បានប្រកាសថា គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើត ឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបញ្ចប់កិច្ច ប្រជុំលើកទី១របស់ខ្លួន ជាមួយប្រទេសកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី។ កម្ពុជាសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគណៈកម្មការផ្សះផ្សា ដែលបានអនុវត្តវិធីសាស្ត្រ ដ៏ម៉ត់ចត់ និងបានពិចារណាច្បាស់លាស់ក្នុងដំណើរការនីតិវិធីនេះ។ គណៈកម្មការផ្សះផ្សានឹងបន្តទទួល បានទំនុកចិត្ត និងការគាំទ្រពេញទំហឹងពីសំណាក់កម្ពុជា។











