
ឯកឧត្តម នេត្រ ភក្រ្តា ៖ កុំឱ្យការចោទប្រកាន់បង្វែរយើងចេញពីសំណួរស្នូល !
ក្រោយស្តាប់សេចក្តីថ្លែងការណ៍បើករបស់ភាគីកម្ពុជា និងថៃ នៅចំពោះមុខគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នៅក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សានៅព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះ សាធារណជនគួរយល់ឱ្យច្បាស់ថា ការលើកឡើងការចោទប្រកាន់ច្រើន មិនមានន័យថា មានទឡ្ហីករណ៍ផ្លូវច្បាប់ខ្លាំងជាងនោះទេ។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ភាគីថៃបានលើកឡើងនូវបញ្ហាជាច្រើន ដែលមួយចំនួនពាក់ព័ន្ធនឹងជម្លោះព្រំដែនគោក ព្រឹត្តិការណ៍យោធា និងបញ្ហានយោបាយផ្សេងៗ ដែលក្រៅប្រធានបទ។ ការលើកឡើងទាំងនេះអាចទាក់ទាញចំណាប់អារម្មណ៍សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែវាមិនមែនជាស្នូលនៃបញ្ហាដែលគណៈកម្មការផ្សះផ្សាត្រូវជួយភាគីទាំងពីរដោះស្រាយនោះទេ។











