ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានសកម្មភាពមន្ទីរព័ត៌មាន

អប់រំ និងកីឡា
ស្ថាប័នដំណោះស្រាយអប់រំ អ៊ែដផាប់ ខេមបូឌា ឯ.ក (DTP) រៀបចំសិក្ខាសាលាស្តីពី «វិធីសាស្ត្របង្រៀនភាសាអង់គ្លេសក្នុងបរិបទស្ទែម (STEM)» គាំទ្រសហការជាមួយសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពង់ចាម
(កំពង់ចាម)៖ យោងតាមផលប៉ះពាល់អវិជ្ជមានដែលបណ្ដាលមកពីសេដ្ឋកិច្ចពិភពលោក លោកបណ្ឌិត ទូច ពុទ្ធី អគ្គនាយក ស្ថាប័នដំណោះស្រាយអប់រំ អ៊ែដផាប់ ខេមបូឌា ឯ.ក (DTP Education Solutions Cambodia) និងជាក្រុមប្រឹក្សាភិបាសហព័ន្ធសេវាអប់រំនៅកម្ពុជា បានដឹកនាំ និងផ្ដួចផ្ដើមគំនិតឱ្យមានការវិនិយោគទៅលើការសិក្សា ដោយប្រើប្រាស់កម្មវិធីសិក្សាឱ្យបានត្រឹមត្រូវ និងសម្ភារៈសិក្សាដែលមានប្រភពដើមច្បាស់លាស់ (សៀវភៅ Original) បន្ថែមលើការសហការជាមួយនឹងដៃគូពាក់ព័ន្ធ។ ដូច្នេះហើយ លោកបានដឹកនាំរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់មួយ ស្តីពី «វិធីសាស្ត្របង្រៀនភាសាអង់គ្លេសក្នុងបរិបទស្ទែម (STEM) ដើម្បីអភិវឌ្ឍជំនាញក្នុងសតវត្សទី២១» ដោយទទួលបានការគាំទ្រពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខា។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការត្រៀមសម្ពោធសមិទ្ធផលឧបករណ៍វេជ្ជសាស្ត្រទំនើប នៅមន្ទីរពេទ្យបង្អែកបាធាយ
(កំពង់ចាម)៖ ដើម្បីធានាឱ្យកិច្ចដំណើរការរៀបចំពិធីសម្ពោធប្រព្រឹត្តទៅដោយរលូន ប្រកបដោយសោភ័ណភាព របៀបរៀបរយ និងសុវត្ថិភាពខ្ពស់ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យផ្ទាល់ទីតាំងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តកំពង់ចាមធ្វើជាម្ចាស់ផ្ទះបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងនីតិវិធីមាតុភូមិនិវត្តន៍ជនរងគ្រោះដោយអំពើជួញដូរមនុស្សតាមផ្លូវគោក
កំពង់ចាម៖ ខេត្តកំពង់ចាមបានធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងផ្តល់ធាតុចូលលើសេចក្តីព្រាងនីតិវិធីប្រតិបត្តិមាតុភូមិនិវត្តន៍ជនរងគ្រោះ និងបុគ្គលដែលសង្ស័យថារងគ្រោះដោយអំពើជួញដូរមនុស្សតាមផ្លូវគោកមកកម្ពុជា ដើម្បីពង្រឹងប្រព័ន្ធសម្របសម្រួល ការកំណត់អត្តសញ្ញាណ ការទទួលស្វាគមន៍ និងការផ្តល់សេវាគាំពារដល់ជនរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបើក «ភូមិហ្វ្រង់កូហ្វូនី»
(រាជធានីភ្នំពេញ)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីបើក «ភូមិហ្វ្រង់កូហ្វូនី» ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី»។


សកម្មភាពអាជ្ញាធរ
ប្រធានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកស្ទឹងត្រង់ នាំយកថវិកាបេឡាមរណៈសង្គ្រោះ ប្រគល់ជូនក្រុមគ្រួសារសព ០១គ្រួសារ នៅឃុំព្រែកកក់
ប្រធានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកស្ទឹងត្រង់
នាំយកថវិកាបេឡាមរណៈសង្គ្រោះ ប្រគល់ជូនក្រុមគ្រួសារសព ០១គ្រួសារ នៅឃុំព្រែកកក់


សកម្មភាពថ្នាក់ដឹកនាំ
រយៈពេល៩ខែឆ្នាំ២០២៦ ពលរដ្ឋក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបានទៅទទួលសេវារដ្ឋបាលក្នុងវិស័យផ្សេងៗ សរុបចំនួន១៦.៤០៧សេវា
រយៈពេល៩ខែឆ្នាំ២០២៦ ពលរដ្ឋក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបានទៅទទួលសេវារដ្ឋបាលក្នុងវិស័យផ្សេងៗ សរុបចំនួន១៦.៤០៧សេវា


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឧបាសក សួស ថន ឳពុកបង្កើតឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ
(ស្វាយរៀង)៖ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការ គោរពវិញ្ញាណក្ខន្ធ សាស្ត្រាចារ្យ ឧបាសក សួស ថន ត្រូវជាឳពុកបង្កើត ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ រៀបចំអាហារសាមគ្គីជូនកុមារពិការភ្នែក គ ថ្លង់ និងកុមារកំព្រា នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម
(កំពង់ចាម)៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧ និងពិធីសំណេះសំណាល ពិសាអាហារសាមគ្គី ជាមួយកុមារពិការភ្នែក គថ្លង់ កំព្រា និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសូចនាករ និងវាយតម្លៃការប្រឡងប្រណាំងជ្រើសរើសអង្គភាព/ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋខេត្ត និងក្រុង-ស្រុកឆ្នើម ប្រចាំឆ្នាំ២០២៦
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការរៀបចំការប្រឡងប្រណាំងជ្រើសរើសអង្គភាព/ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋខេត្ត និងក្រុង-ស្រុកឆ្នើម ប្រចាំឆ្នាំ២០២៦ មានគោលបំណងជំរុញការប្រកួតប្រជែងប្រកបដោយគុណភាព លើកកម្ពស់សមត្ថភាព និងការទទួលខុសត្រូវរបស់អង្គភាពផ្តល់សេវាសាធារណៈ សំដៅធ្វើឱ្យការបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងទំនុកចិត្ត ស្របតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។


សកម្មភាពអាជ្ញាធរ
ជំនាញរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរ ចុះប្រតិបត្តិការ និងបង្រ្កាបបទល្មើសជលផល ២ករណី នៅក្នុងភូមិសាស្ត្រ ស្រុកបាធាយ
ជំនាញរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរ ចុះប្រតិបត្តិការ និងបង្រ្កាបបទល្មើសជលផល ២ករណី នៅក្នុងភូមិសាស្ត្រ ស្រុកបាធាយ


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តកំពង់ចាម នាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត ចែកជូនដល់ ពលរដ្ឋ ៧១គ្រួសារ រងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត នៅស្រុកចំការលើ
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៧១គ្រួសារ ដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ស្ថិតនៅក្នុងភូមិខាងកើត ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។


សេចក្តីជូនដំណឹង
ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីជូនដំណឹង ស្តីពី ការអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់
ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីជូនដំណឹង ស្តីពី ការអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន រំលឹកខួបគម្រប់ ៥០ឆ្នាំ និងដារពិស្តារឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់
(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន រំលឹកខួបគម្រប់ ៥០ឆ្នាំ និងដារពិស្តារឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ ដែលជាបុត្រច្បងរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

