ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានសកម្មភាពមន្ទីរព័ត៌មាន

នយោបាយ
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈចលនាមហាជន នៃគណៈកម្មាធិការបក្សខេត្តកំពង់ចាម
នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី ៧ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការគណបក្សខេត្ត ដោយមានការអញ្ជើញចូលរួម ពី ឯកឧត្តម ខ្លត ផន អនុប្រធានប្រចាំការគណបក្សខេត្ត ឯកឧត្តម ស្រី សុភ័ក្រ្ត អនុប្រធានគណបក្សខេត្ត ព្រមទាំងមានការចូលរួមពីឯកឧត្តមបក្នុងគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវបលោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈចលនា សហជីព កម្មករ និយោជិត សរុបចំនួន ៤៤ ររូប ស្រី ៨ រូប។


នយោបាយ
ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២៥គ្រួសារ ទទួលបានការយកចិត្តទុកដាក់ពីក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំមេព្រីង ស្រុកបាធាយ
(កំពង់ចាម) ដោយការគិតគូរ និងមិនបោះបង់ពលរដ្ឋណាម្នាក់ចោល នៅថ្ងៃអាទិត្យទី០៧ ខែមិថុនា ឆ្នាំ២០២៦ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២៥ គ្រួសារ មកពី ៥ភូមិ ក្នុងឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម ទទួលបានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម លី ថៃហាក់ និងឯកឧត្តម លី សំអូន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំមេព្រីង តាមរយៈការចុះសួរសុខទុក្ខដល់មូលដ្ឋាន និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនផ្ទាល់ដៃ។


នយោបាយ
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ត្រៀមលក្ខណៈជាយុទ្ធសាស្ត្រ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ
(កំពង់ចាម)៖ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានបើកយុទ្ធនាការត្រៀមលក្ខណៈជាយុទ្ធសាស្ត្រមួយ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ ដើម្បីពង្រឹងកម្លាំងនយោបាយ និងរក្សាប្រៀបឈ្នះនៅគ្រប់មូលដ្ឋាន។

