ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានសកម្មភាពមន្ទីរព័ត៌មាន

សកម្មភាពអាជ្ញាធរ
ប្រជាកសិករជាង ៣០០នាក់ នៅស្រុកជើងព្រៃ ទទួលបានចំណេះដឹង បច្ចេកទេសប្រើប្រាស់ជីសម្រាប់ដំណាំស្រូវ
ប្រជាកសិករប្រមាណជាង ៣០០នាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗពាក់ព័ន្ធនឹងបច្ចេកទេសប្រើប្រាស់ជីសម្រាប់ដំណាំស្រូវ តាមរយៈសិក្ខាសាលាបច្ចេកទេសស្តីពីការប្រើប្រាស់ជីដោយបច្ចេកវិទ្យាប៉ូលីផូស្វាត រៀបចំដោយក្រុមហ៊ុនជី កាម៉ៅ សហការជាមួយក្រុមហ៊ុន ឈុន សុខអាន និងដេប៉ូចែកចាយ ឃឹម សែ ដែលរៀបចំឡើងនាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
លោកស្រី ប៉ាង ដានី អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនភរិយាវីរទ័ពជួរមុខ ដែលបានសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
ខេត្តកំពង់ចាម៖ នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានដឹកនាំប្រតិភូអមដំណើរ រួមមាន លោក លោកស្រី នាយករងសាខា សហការី និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ត ចុះសួរសុខទុក្ខ លោកស្រី តុង សុរិយា អាយុ ៣៣ឆ្នាំ រស់នៅភូមិរអាងលើ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
បង្រ្កាបបទល្មើសជលផល ២ករណី នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកងមាស មន្ត្រីជំនាញជលផល បានបំផ្លាញឧបករណ៍ស្បៃមុង ២០មាត់ និងឧបករណ៍ល្មើសជាច្រើនទៀត
ក្នុងបេសកកម្មចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចំនួន ២ករណី នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកងមាស នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកព្រៃឈរ អាជ្ញាធរស្រុកកងមាស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកក្របៅ បានរុះរើបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ មានឧបករណ៍ស្បៃមុង ២០មាត់ ប្រវែង ៥៦០ម៉ែត្រ រួមនឹងបានបំផ្លាញចោលនូវឧបករណ៍ល្មើសជាច្រើនទៀត នៅនឹងកន្លែងផ្ទាល់ ។


សកម្មភាពអាជ្ញាធរ
(វិដេអូ) អាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅគោលដៅ ផ្សារបឹងកុក
អាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅគោលដៅ ផ្សារបឹងកុក


សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅគោលដៅ ផ្សារបឹងកុក
អាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅគោលដៅ ផ្សារបឹងកុក


សកម្មភាពអាជ្ញាធរ
ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សជាប់បាក់ឌុបចំនួន ៧៦៧នាក់ នៅស្រុកស្ទឹងត្រង់
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាស្រុកស្ទឹងត្រង់ បានរៀបចំកម្មវិធីជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងឆ្នាំ២០២៦ ទូទាំងស្រុកស្ទឹងត្រង់។


សកម្មភាពអាជ្ញាធរ
កូនត្រីចម្រុះទម្ងន់ជាង ៨០០គីឡូក្រាម បានចាក់លែងចូលបឹងធម្មជាតិវិញ និងឧបករល្មើសជាច្រើន ត្រូវបានជំនាញជលផលបំផ្លាញចោល នៅនឹងកន្លែង
កូនត្រីចម្រុះទម្ងន់ ៨២៥គីឡូក្រាម បានចាក់លែងចូលបឹងធម្មជាតិវិញ និងឧបករណ៍ល្មើសជាច្រើន ត្រូវបានជំនាញជលផល បំផ្លាញចោលនៅនឹងកន្លែង ខណៈពេលដែល ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកបាធាយ អធិការដ្ឋានរដ្ឋបាលជលផល (មេគង្គខាងត្បូងបឹងទន្លេសាប) ខណ្ឌរដ្ឋបាលជលផល (កំពង់ឆ្នាំង កណ្តាល) ដឹកនាំដោយ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការជាមួយអាជ្ញាធរ ស្រុកកោះសូទិន កម្លាំងប៉ុស្តិ៍នគរ បាលល្វេ និងសហគមន៍នេសាទបឹងកក់ នៅចំណុចផ្សេងៗគ្នាចំនួន ០៤ករណី ក្នុងខេត្តចំនួន ៣ គឺ ៖ ខេត្តកណ្ដាល កំពង់ស្ពឺ និងខេត្តកំពង់ចាម នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ។


សកម្មភាពអាជ្ញាធរ
អភិបាលរងខេត្តកំពង់ចាម បើកសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)របស់រដ្ឋបាលស្រុកនិងឃុំនៅស្រុកកោះសូទិន
កំពង់ចាម៖នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក សា សុីថា អភិបាលរងខេត្តកំពង់ចាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលស្រុកនិងឃុំ នៅស្រុកកោះសូទិន ដោយមានការចូលរួមពី លោក ហេង ហ៊ុន ប្រធានក្រុមប្រឹក្សាស្រុក លោក យី វណ្ណៈអភិបាលនៃគណៈស្រុកកោះសូទិន លោកអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីជាមេឃុំ តំណាងមន្ទីរអង្គភាពជុំវិញខេត្ត និងតំណាងអង្គការសង្គមស៊ីវិលជាដើម។


សកម្មភាពអាជ្ញាធរ
(វិដេអូ) ជំនាញជលផល បំផ្លាញដាយចាប់ត្រី ចំនួន ៣មាត់ នាពេលចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើស ២ករណី នៅក្នុងភូមិសាស្ត្រស្រុកកងមាស
ជំនាញជលផល បំផ្លាញដាយចាប់ត្រី ចំនួន ៣មាត់
នាពេលចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើស ២ករណី នៅក្នុងភូមិសាស្ត្រស្រុកកងមាស


សកម្មភាពអាជ្ញាធរ
ជំនាញជលផល បំផ្លាញដាយចាប់ត្រី ចំនួន ៣មាត់ នាពេលចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើស ២ករណី នៅក្នុងភូមិសាស្ត្រស្រុកកងមាស
នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុក អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអាជ្ញាធរស្រុកកងមាស បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចំនួន ២ករណី នៅទីតាំងផ្សេងៗគ្នា ក្នុងភូមិសាស្ត្រស្រុកកងមាស ខេត្តកំពង់ចាម ដោយរុះរើបំផ្លាញចោល នូវដាយចាប់ត្រី ចំនួន ៣មាត់ ប្រវែង ២២ម៉ែត្រ នៅនឹងកន្លែងផ្ទាល់ ។


សកម្មភាពអាជ្ញាធរ
សមត្ថកិច្ចជលផលកំពង់ចាម បង្ក្រាបបទល្មើសជលផល ២ករណី ដកហូតវត្ថុតាងមួយចំនួន
កំពង់ចាម ៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានសហការជាមួយនាយកដ្ឋានអធិការកិច្ចជលផល នៃអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអាជ្ញាធរស្រុកបាធាយ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលចំនួន ២ករណី នៅក្នុងភូមិសាស្ត្រស្រុកបាធាយ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម វូ ហាក់ ជំរុញអាជ្ញាធរឃុំទាំង៨ នៃស្រុកកោះសូទិន បង្កើនការធ្វើវេទិកាសាធារណៈ និងពន្លឿនការផ្តល់សេវាជូនប្រជាពលរដ្ឋ
កំពង់ចាម៖ ឯកឧត្តម វូ ហាក់ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន តំណាងឯកឧត្តម ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន បានស្នើដល់ប្រធានក្រុមប្រឹក្សាឃុំ និងអាជ្ញាធរឃុំទាំង៨ នៃស្រុកកោះសូទិន បង្កើនការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋាន និងខិតខំពន្លឿនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។


សកម្មភាពអាជ្ញាធរ
វេទិកាសម្ព័ន្ធសង្គមស៊ីវិលជំរុញឱ្យអង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំចូលរួមកសាងសង្គមឌីជីថលនិងទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
កំពង់ចាម៖ លោក ប៉ៃ សំបូរ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានវេទិកាសម្ព័ន្ធសង្គមស៊ីវិល បាន បានជំរុញឱ្យអង្គការសង្គមស៊ីវិលយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តពង្រឹងសមត្ថភាពផ្នែកឌីជីថល ដើម្បីឈ្វេងយល់ឱ្យបានស៊ីជម្រៅអំពីបរិវត្តកម្មឌីជីថលនិងសុវត្ថិភាពតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសង្គមឌីជីថល ក៏ដូចជាចូលរួមទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតាមសហគមន៍។

