
សិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោង «ការប្រកាសឱ្យដឹងមុន សម្រាប់ទាំងអស់គ្នានៅកម្ពុជា» នៅខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានរៀបចំសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោង ស្តីពី «ការប្រកាសឱ្យដឹងមុន សម្រាប់ទាំងអស់គ្នានៅកម្ពុជា» នៅខេត្តស្ទឹងត្រែង ក្នុងគោលបំណងផ្សព្វផ្សាយ និងបង្កើតការយល់ដឹងរួមដល់ភាគីពាក់ព័ន្ធអំពីគោលបំណង លទ្ធផល និងយន្តការអនុវត្តគម្រោង។











