
ឯកឧត្តម សរ សុពុត្រា ចាត់ឱ្យអភិបាលស្រុកសៀមប៉ាង នាំយកអំណោយមនុស្សធម៌ចូលរួមរំលែកទុក្ខគ្រួសារសពកុមារី២នាក់បងប្អូន ដែលលង់ទឹកស្លាប់
ស្ទឹងត្រែង៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានចាត់ឱ្យ លោក សន សារឿន អភិបាលស្រុកសៀមប៉ាង ដឹកនាំក្រុមការងារនាំយកសម្ភារ បរិក្ខារ និងថវិកាមនុស្សធម៌ ទៅចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពកុមារីរងគ្រោះពីរនាក់បងប្អូន ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់លង់ទឹក កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ។











