
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន ចុះអប់រំផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ ទប់ស្កាត់ Online Scams និងធ្វើបច្ចុប្បន្នភាពគ្រួសារអតីតយុទ្ធជនតាមខ្នងផ្ទះ
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះអប់រំផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះជូនប្រជាពលរដ្ឋ ស្តីពីការគ្រប់គ្រងសន្តិសុខតាមទីតាំងប្រមូលផ្តុំ ការគ្រប់គ្រងវត្តមានជនបរទេស និងការបង្ការការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ព្រមទាំងចុះធ្វើបច្ចុប្បន្នភាពប្រវត្តិរូបគ្រួសារអតីតយុទ្ធជន នៅក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។











