
ស្ដានភាពទីផ្សារការងារនៅកម្ពុជា
យោងតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, អ្នកមានការងារធ្វើសរុប (ចាប់ពីអាយុ ១៥ ឆ្នាំឡើវ) (ការប៉ាន់ស្មានសម្រាប់ឆ្នាំ២០២៦) មានចំនួន ១០,០៣ លាននាក់ កើនប្រមាណ ១,២លាននាក់ (១២,២%) ធៀបនឹងឆ្នាំ២០២៣។ ក្នុងចំណោមនោះគឺ វិស័យកសិកម្មមានចំនួន ២,៧៧លាននាក់ (ថយចុះ ៩ ម៉ឺននាក់) វិស័យឧស្សាហកម្មមានចំនួន ៣,២៨លាននាក់ (កើន ៦៩ម៉ឺននាក់) និងវិស័យសេវាកម្មមានចំនួន ៣,៩៧ លាននាក់ (កើន៦០ម៉ឺននាក់) ។ ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ











