
កងរាជអាវុធហត្ថខេត្តប៉ៃលិន បើកកិច្ចប្រជុំវាយតម្លៃយោធិនអាជីពគ្រប់អាយុ និងការស្នើសុំប័ណ្ណសរសើរក្រសួងការពារជាតិ ប្រចាំឆ្នាំ២០២៦
ទីបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំបូកសរុប និងវាយតម្លៃការងារសំខាន់ៗ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យលើការវាយតម្លៃយោធិនអាជីពទាំងពីរភេទដែលត្រូវដល់អាយុសោធននិវត្តន៍ក្នុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ ព្រមទាំងការវាយតម្លៃអង្គភាព និងបុគ្គលឆ្នើមសម្រាប់ស្នើសុំប័ណ្ណសរសើរពីក្រសួងការពារជាតិ ប្រចាំឆ្នាំ២០២៦។











