
អាជ្ញាធរស្រុកជុំគិរី ចុះពិនិត្យ និងទប់ស្កាត់សកម្មភាពទន្ទ្រានយកដីផ្ទៃអាងទំនប់ភូមិអូរ
កំពត៖ កាលពីរៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលស្រុកជុំគិរី បានសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំ ភូមិ និងភាគីពាក់ព័ន្ធ ចុះពិនិត្យ និងទប់ស្កាត់សកម្មភាពឈូសឆាយទន្ទ្រានយកដី និងឈូសឆាយបង្គោលព្រំអាងទឹក នៅតំបន់អាងទំនប់ភូមិអូរ ស្ថិតក្នុងភូមិអូរ ឃុំត្រពាងរាំង ស្រុកជុំគិរី ខេត្តកំពត ដើម្បីចូលរួមថែរក្សា និងការពារផ្ទៃអាងទឹក ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋឱ្យបានគង់វង្ស ទុកជាប្រយោជន៍រួម។











