
រដ្ឋបាលស្រុកជុំគិរី ទទួលអំណោយអង្ករ ១តោន ពីដេប៉ូតេឡាសាខាកំពត ដើម្បីកិច្ចការមនុស្សធម៌
កំពត៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ង៉ែត សូរ្យសែង អភិបាលនៃគណៈអភិបាលស្រុកជុំគិរី បានទទួលជួបសំណេះសំណាលជាមួយ លោក សុខ សុភ័ក្រ្ត ម្ចាស់ដេប៉ូតេឡាសាខាកំពត នៅរដ្ឋបាលស្រុកជុំគិរី ដើម្បីសម្តែងការគួរសម ពិភាក្សាការងារអភិវឌ្ឍន៍ និងបានទទួលអំណោយជាអង្ករចំនួន ១តោន តាមរយៈការប្រគល់-ទទួលដោយផ្ទាល់ សម្រាប់ទ្រទ្រង់បេសកកម្មការងារមនុស្សធម៌ និងតម្រូវការចាំបាច់ផ្សេងៗក្នុងស្រុក។











