
កញ្ញា ឃួន ស្រីពេជ្រ៖ «ព្រឹត្តិការណ៍នេះគឺជាសាររំលឹកស្មារតីយ៉ាងសំខាន់ ដល់ប្រជាជនកម្ពុជាយើង ជុំវិញមោទនភាពនៃការដាក់បញ្ចូលប្រាសាទកោះកេរ្តិ៍ ជាសម្បត្តិបេតិកភណ្ឌពិភពលោក»
ព្រឹត្តការណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីអបអរសាទរខួប ៣ ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣-១៧ កញ្ញា ២០២៦ ដែលការរត់នេះមានចម្ងាយសរុប ៧ គីឡូម៉ែត្រ ជុំវិញផ្លូវប្រាសាទកោះកេរ ដើម្បីដាស់ស្មារតីមហាជន បំផុសចលនាកីឡា បង្ហាញពីការគាំទ្រ និងការចូលរួមក្នុងការថែរក្សាបេតិកភណ្ឌជាតិ។











