
បទយកការណ៍៖ ឃុំកំពង់ស្រឡៅមួយ ពីតំបន់ដាច់ស្រយាល មកជាដែនដីអភិវឌ្ឍន៍ ភ្ជាប់ជាមួយការលើកកម្ពស់ជីវភាព និងទំនាក់ទំនងល្អតាមព្រំដែន
ស្ថិតនៅទិសខាងកើតឈាងខាងជើង នៃទីរួមស្រុកឆែប ខេត្តព្រះវិហារ មានចម្ងាយប្រមាណ ៦៥គីឡូម៉ែត្រពីទីរួមស្រុក និង ១៣០គីឡូម៉ែត្រពីទីរួមខេត្ត ឃុំកំពង់ស្រឡៅមួយ ដែលជាដែនដីព្រំដែនជាប់ប្រទេសឡាវ មានផ្ទៃដីសរុបជាង ៦២ម៉ឺនហិកតា និងប្រជាពលរដ្ឋរស់នៅជិត ៩រយគ្រួសារ កំពុងបង្ហាញពីការប្រែប្រួលមុខមាត់ថ្មីយ៉ាងលេចធ្លោ។











