
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០២៧/២៦ ស.ស.រ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ និងពិនិត្យវឌ្ឍនភាពការងារផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ
មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០២៧/២៦ ស.ស.រ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ និងពិនិត្យវឌ្ឍនភាពការងារផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកនាយករងទីចាត់ការរដ្ឋបាល លោក លោកស្រី អភិបាល-អភិបាលរងក្រុង-ស្រុក លោកមេឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំអគារ គ អគាររដ្ឋបាលខេត្ត៕











