
កម្លាំងនគរបាលក្រុង និងស្រុកទូទាំងខេត្តប៉ៃលិន ចុះល្បាត និងឈរជើងតាមគោលដៅសំខាន់ៗ ដើម្បីធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ
ប៉ៃលិន៖ នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងវេនប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះប្រតិបត្តិការល្បាត ឈរជើង និងត្រួតពិនិត្យតាមបណ្តាគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពសង្គម និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទជូនប្រជាពលរដ្ឋ។











