
យន្តហោះដឹកទំនិញរត់ហួសផ្លូវចុះចតនៅ Miami បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់
យន្តហោះដឹកទំនិញរត់ហួសផ្លូវចុះចតនៅ Miami បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់

យន្តហោះដឹកទំនិញរត់ហួសផ្លូវចុះចតនៅ Miami បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់













កំពង់ចាម៖ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោកស្រី ប៉ាង ដានី និងលោក ផេន សុផល អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុង «សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥» តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) ពីសាលាខេត្តកំពង់ចាម។


(កំពង់ចាម) ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីគោរពវិញ្ញាណក្ខន្ធអតីតជំនាញការសូវៀតចំនួន ៨រូប និងកម្ពុជា ១រូប ដែលបានពលីជីវិតក្នុងបេសកកម្មបំពេញការងារផ្នែកកសិកម្ម ដោយសារក្រុមទាហានខ្មែរក្រហមស្ទាក់បាញ់ប្រហារតាមផ្លូវក្នុងស្រុកចំការលើ កាលពីឆ្នាំ១៩៨៣។


(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមកម្មវិធី បាឋកថាជាស៊េរី "កេរដំណែលរស់ គុណតម្លៃ ៧មករា" ក្រោមប្រធានបទ "វេទិកាបើកចំហដំណើរជីវិត និងបទពិសោធពិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ" ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិកណ្តាលគណបក្សប្រជាជនកម្ពុជា នៅសាលប្រជុំ នៃវិមាន ៧ មករា។


ដើម្បីបង្កើនការយល់ដឹងអោយបានទូលំទូលាយនៅទូទាំងប្រទេស អំពីសារសំខាន់នៃកម្មវិធីអក្ខរកម្ម និងការអប់រំក្រៅប្រពន្ធ័ សំដៅលើកកម្ពស់សមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងវការចាប់យកឱកាសការងារ និងលើកស្ទួយកម្រិតជីវភាពរស់នៅឱ្យកាន់តែប្រសើរ នៅវិទ្យាល័យ ន.រណឬទ្ធិ-គុន្ធបុប្ផា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើ្ញចូលរួមអបអរសាទរទិវាអក្ខរកម្មជាតិ អន្តរជាតិ ៨ កញ្ញា លើកទី២៦ ដោយមានការ អញ្ជើញចូលរួមពីតំណាងមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
