
លោក ស៊ី ជីនពីង ជំរុញឱ្យមានក្របខណ្ឌសន្តិសុខថ្មីមួយសម្រាប់មជ្ឈិមបូព៌ា អំឡុងទស្សនកិច្ចនៅអេហ្ស៉ីប
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យបណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាប្រឆាំងជំទាស់នឹងការជ្រៀតជ្រែកពីខាងក្រៅ ហើយពិចារណាលើការផ្លាស់ប្ដូរសណ្ដាប់ធ្នាប់សន្តិសុខក្នុងតំបន់ អំឡុងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេហ្ស៉ីប កាលពីថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ខណៈប៉េកាំងកំពុងព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងបរិបទនៃសង្រ្គាមរបស់សហរដ្ឋអាមេរិកជាមួយអ៉ីរ៉ង់។











