
សាកលវិទ្យាល័យ ចេនឡា ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១២កន្លែង ជូនមន្ត្រីរាជការ និងយុវជនខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ម៉ែន គុង អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង តំណាងឯកឧត្ដម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងក្នុងនាមលោកជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តស្ទឹងត្រែង បានអញ្ជើញទទួលជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយក្រុមការងារនៃសាកលវិទ្យាល័យ ចេនឡា។











