
កិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្ត បង្ហាញពីការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលជាគ្រឹះយ៉ាងរឹងមាំសម្រាប់ជីវភាពប្រជាពលរដ្ឋ
នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានប្រកាសផ្តល់ជូនម៉ូតូម្នាក់មួយគ្រឿង ដល់សិស្សជ័យលាភីនិទ្ទេស (A) ចំនួន ៦នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ដើម្បីសម្រួលដល់ការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ។











