
热烈欢迎第二届国际议长大会(ISC-2)将于2026年8月26日至28日在首都金边举行。
热烈欢迎第二届国际议长大会(ISC-2)将于2026年8月26日至28日在首都金边举行。

热烈欢迎第二届国际议长大会(ISC-2)将于2026年8月26日至28日在首都金边举行。













(កំពង់ឆ្នាំង)៖ តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិតកម្មម៉ាក GAC ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។


(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត ស្ថិតនៅទីស្នាក់ការគណបក្សខេត្ត នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។


ប្រជាកសិករប្រមាណជាង ៣០០នាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗពាក់ព័ន្ធនឹងបច្ចេកទេសប្រើប្រាស់ជីសម្រាប់ដំណាំស្រូវ តាមរយៈសិក្ខាសាលាបច្ចេកទេសស្តីពីការប្រើប្រាស់ជីដោយបច្ចេកវិទ្យាប៉ូលីផូស្វាត រៀបចំដោយក្រុមហ៊ុនជី កាម៉ៅ សហការជាមួយក្រុមហ៊ុន ឈុន សុខអាន និងដេប៉ូចែកចាយ ឃឹម សែ ដែលរៀបចំឡើងនាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។


(កំពង់ចាម) នាព្រឹកថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ ២០២៦កម្មវិធីនេះរៀបចំដោយ តំណាងក្រសួងកិច្ចការនារី អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំ ពិភាក្សាប្រមូលព័ត៌មាន និងធាតុចូល ដើម្បីរៀបចំក្របខណ្ឌកម្មវិធីលើកកម្ពស់ តួនាទីឪពុកម្តាយ កូនៗ គ្រួសារ និងសហគមន៍ ក្នុងការរួមចំណែកកសាងសង្គម កម្ពុជា ដែលប្រកបដោយ សុខសុវត្ថិភាព សុខុមាលភាព និងភាពសុខដុមរមនា។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី និង មន្ទីរព័ត៌មាន មន្ទីរវិចត្រសិល្បៈ មន្ទីរធម្មាការ មន្ទីរហិរញ្ញវត្ថុ និង អ.ក.ន.ក សង្កាត់ទាំង៤។
