
អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន ដឹកនាំក្រុមការងារ ចុះយុទ្ធនាការជួសជុល និងលុបផ្លូវសំបុកមាន់ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧
រសៀលថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារថ្នាក់ស្រុក ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ឃុំសាលាក្រៅ ចុះយុទ្ធនាការរួមគ្នា ដើម្បីជួសជុល និងលុបផ្លូវសំបុកមាន់ នៅតាមបណ្តោយផ្លូវជាតិលេខ ៥៧ ដែលស្ថិតក្នុងភូមិសាស្ត្រឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងគោលបំណង ដើម្បីសម្រួល ដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយការកកស្ទះ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ។











