
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : រដ្ឋបាលខេត្តប៉ៃលិន បន្តពង្រឹងកិច្ចសហការជាមួយអង្គការ Every Mum ដើម្បីលុបបំបាត់ការស្លាប់របស់មាតា និងទារក ឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអនុញ្ញាតឱ្យលោក ខេវិន ធែល៍ល័រ (Kevin Taylor) ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការ Every Mum ប្រចាំប្រទេសអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពការងារគាំទ្រវិស័យសុខាភិបាល កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាខេត្តប៉ៃលិន ក្នុងគោលបំណងកាត់បន្ថយ និងលុបបំបាត់ការស្លាប់របស់មាតា និងទារក ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។











