
កូនត្រីចម្រុះទម្ងន់ជាង ៤០គីឡូក្រាម បានចាក់លែងចូលបឹងធម្មជាតិវិញ និងឧបករល្មើសជាច្រើន ត្រូវបានជំនាញជលផលបំផ្លាញចោល នាពេលចុះបង្ក្រាបបទល្មើស ២ករណី នៅក្នុងភូមិសាស្ត្រស្រុកកំពង់សៀម
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុក និងសហគមន៍នេសាទវិហារធំ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចំនួន ២ករណី នៅក្នុងភូមិសាស្ត្រ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ ជំនាញជលផល បានចាក់លែងកូនត្រីចម្រុះទម្ងន់ជាង ៤៦គីឡូក្រាម ចូលបឹងធម្មជាតិវិញ និងឧបករណ៍ល្មើសនេសាទជាច្រើន ត្រូវបានបំផ្លាញចោល នៅនឹងកន្លែង ។











