
អភិបាលខេត្តកំពតចុះពិនិត្យទីតាំងសាងសង់អគារបន្ថែមក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត ដើម្បីពង្រីកសេវាថែទាំព្យាបាលជំងឺជូនពលរដ្ឋ
ដើម្បីឆ្លើយតបតាមតម្រូវការក្នុងការមកទទួលសេវាព្យាបាលជំងឺក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត ដែលបច្ចុប្បន្នមានការគាំទ្រ ក៏ដូចជាកើនឡើងនូវការមកទទួលសេវាសុខាភិបាលរបស់ប្រជាពលរដ្ឋ អាជ្ញាធរខេត្តកំពតនឹងរៀបចំអគារពិនិត្យ និងសម្រាកព្យាបាលជំងឺមួយខ្នង ដែលមានបីជាន់ទាំងជាន់ផ្ទាល់ដី ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តកំពត។ ការសាងសង់អគារបន្ថែមនេះ ដោយមើលឃើញពីការកើនឡើងពីការមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺរបស់ប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។











