
សាខា ប.ស.ស. ខេត្តព្រះវិហារ បន្តនាំយក “ខែលគាំពារសង្គម” ជូនប្រជាពលរដ្ឋរហូតដល់មូលដ្ឋាន
ប្រព័ន្ធគាំពារសង្គម គឺជាគ្រឹះយ៉ាងរឹងមាំក្នុងការលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ស្ថិតក្រោមការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា សាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ខេត្តព្រះវិហារ បាននិងកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងការទាញយកបងប្អូនកម្មករ-និយោជិត មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋប្រកបមុខរបរស្វ័យនិយោជន៍ ឱ្យទទួលបាននូវកិច្ចគាំពារប្រកបដោយសមធម៌ បរិយាបន្ន និងបរិវត្តកម្ម។











