
ឯកឧត្ដម សរ សុពុត្រា អញ្ជើញបើកលទ្ធផលប្រឡងបាក់ឌុប និងប្រកាសឧបត្ថម្ភម៉ូតូម្នាក់១គ្រឿង ជូនសិស្សទទួលបាននិទ្ទេស A ទាំង ៦រូប ក្នុងខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្ដម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងបានថ្លែងសារអបអរសាទរ ព្រមទាំងលើកទឹកចិត្តយ៉ាងជ្រាលជ្រៅជូនចំពោះបេក្ខជនទាំងអស់។











