
ពិធីប្រកាសដាក់ឲ្យដំណើរការអនុវត្តគម្រោង “សហគមន៍គ្មានអាពាហ៍ពិពាហ៍កុមារ "
មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី÷ បច្ចុប្បន្ននៅទូទាំងពិភពលោកមាន ស្ត្រីជាង ៧០០លាននាក់ បានរៀបការនៅវ័យ ក្មេង ហើយក្នុងចំណោមនេះមានជិតពាក់កណ្តាលស្ថិតក្នុងទ្វីបអាស៊ី។ ការរៀបអាពាហ៍ពិពាហ៍ នៅវ័យក្មេងបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពដៃគូ និងជាការរំលោភសិទ្ធិកុមារ សិទ្ធិរបស់ស្ត្រី វ័យក្មេង និងក្មេងស្រី ក៏ដូចជាបង្កការរាំងស្ទះយ៉ាងខ្លាំងដល់កិច្ចការអភិវឌ្ឍបុគ្គល គ្រួសារ សហគមន៍ សង្គម និងពិភពលោកទាំងមូល។











