
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ បាននាំយក អំណោយមនុស្សធម៌ របស់សប្បុរសជន ផ្តល់ជូនគ្រួសារ ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១០គ្រួសារ នៅឃុំចែងមានជ័យ
បាត់ដំបង៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកស្រេង សុខា អភិបាលស្រុកបាណន់ និងជាប្រធានគណៈ កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ របស់សប្បុរសជន ផ្តល់ជូន ប្រជាពលរដ្ឋងាយរងគ្រោះបំផុត (ចាស់ជរា ជនមានពិការភាព ស្រ្តីមេម៉ាយកូនច្រើន គ្រួសារទីទាល់ក្រ) ដែលកំពុងជួបការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ស្ថិតនៅឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។











