
មិនធម្មតា! សិស្សវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែន ស្ពឺ ឈ្នះជ័យលាភីលេខ១ ក្នុងការប្រកួតជជែកដេញដោលថ្នាក់ខេត្ត ឆ្នាំ២០២៦
(កំពង់ចាម) នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមបេក្ខជនតំណាងឱ្យ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ ស្ថិតក្នុងស្រុកចំការលើ បានសម្តែងសមត្ថភាពយ៉ាងលេចធ្លោ និងដណ្តើមបាន ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងជជែកដេញដោលយុវជនថ្នាក់ខេត្ត ឆ្នាំ២០២៦ វគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម។











