
ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ដឹកនាំក្រុមការងារ អមដំណើររដ្ឋមន្ត្រីចក្រភពអង់គ្លេស ចុះពិនិត្យសាលាបឋមសិក្សាគោកប្រាសាទ
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នំា២០២៦ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរដែនដី អមដំណើរលោកជំទាវ Winterton រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ចុះពិនិត្យស្ថានភាពផ្ទាល់នៅសាលាបឋមសិក្សាគោកប្រាសាទ ស្ថិតក្នុងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលជាសាលាបឋមសិក្សាមួយទទួលបានការខូចខាតយ៉ាងធ្ងន់ធ្ងរពីប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗកន្លងមកនេះ។











