
មន្ទីរសុខាភិបាលខេត្តបាត់ដំបង បន្តពង្រឹងសមត្ថភាពមន្ត្រីឆ្មប ដើម្បីធានាសុវត្ថិភាពមាតា និងទារក ក្នុងអំឡុងពេល និងក្រោយពេលសម្រាល
បាត់ដំបង ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំបើកវគ្គបណ្តុះបណ្តាលរំលឹកស្តីពីការថែទាំស្ត្រី និងទារក ក្នុងអំឡុងពេល និងក្រោយពេលសម្រាល (INC) និងការប្រើប្រាស់ខោបន្ថយស្ហុក (NASG) ជូនដល់មន្ត្រីឆ្មប មកពីមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ក្នុងស្រុកប្រតិបត្តិសំពៅលូន នៃខេត្តបាត់ដំបង ។











